(ភ្នំពេញ)៖ ក្រោមកិច្ចសហការ ជាមួយក្រុមទន្តបណ្ឌិតជប៉ុន Denrich Asia និងថវិកាសប្បុរស របស់និស្សិតទន្តសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត គ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្តបានរៀបចំកម្មវិធី សប្បុរសធម៌ដែលមានឈ្មោះថា «ទិវាសប្បុរសធម៌ដល់ក្រុមអ្នកធាក់ស៊ីក្លូនៅគ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្ត »។
កម្មវិធីនេះ ក្នុងគោលបំណង៖
១.ចូលរួមលើក កម្ពស់សុខភាពមាត់ធ្មេញដល់ក្រុមអ្នកធាក់ស៊ីក្លូកម្ពុជា
២. កាត់បន្ថយការចំណាយលើសេវាព្យាបាលធ្មេញរបស់ក្រុមអ្នកធាក់ស៊ីក្លូ
៣. រួមចំណែកកាត់បន្ថយភាពក្រីក្រ
៤. ផ្តល់ស្នាមញញឹមដល់ពួកគាត់ជាថ្មី
កម្មវិធីសប្បុរសធម៍នេះមិនមែន មានតែថ្ងៃទី ៣ ខែមេសា ប៉ុណ្ណោះទេ ពោលគឺពេញមួយឆ្នាំ ២០១៧ តែម្តង។ គ្រប់ពេលដែលក្រុមស៊ីក្លូកម្ពុជា មានបញ្ហាមាត់ធ្មេញ គ្លីនីកទន្តសាស្រ្តពុទ្ធិសាស្រ្ត នឹងផ្តល់ការពិនិត្យ ព្យាបាលជូនពួកគាត់ដោយឥតគិតថ្លៃ។
សកម្មភាពសប្បុរសធម៌នេះ មិនមែន ជាលើកទីមួយទេ ដែលផ្នែកទន្តសាស្រ្តនៃ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំឡើង។យើងបានសហការជាមួយក្រុមទន្តបណ្ឌិតស្ម័គ្រចិត្តពីបរទេសដឹកនាំនិស្សិតយើងចុះទៅពិនិត្យព្យាបាលមាត់ធ្មេញដល់ប្រជាជនក្រីក្រនៅតាមសហគមន៍ កុមារ តូចៗតាមសាលាបឋមសិក្សានានា តាមមណ្ឌលកុមារកំព្រាផ្សេងៗផងដែរ និងនៅគ្លីនីកពុទ្ធិសាស្ត្រ ផងដែរ ។
គ្លីនីកទន្តសាស្រ្ត ពុទ្ធិសាស្រ្ត របស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ជាគ្លីនីកដែលមានអនាម័យល្អ រាល់ឧបករណ៍ទាំងអស់ត្រូវបានលាងសម្អាតយ៉ាងត្រឹមត្រូវតាមបទ្ចេកទេស និងសម្លាប់មេរោគដោយម៉ាស៊ីន Autoclave ព្រមទាំងមានបំពាក់ដោយបរិក្ខារទំនើបៗដូចជា កៅអីធ្មេញផលិតនៅប្រទេស
ជប៉ុនចំនួន១៩ ម៉ាស៊ីនថត Digital (Panoramic & Cephalometric) របស់ប្រទេសអ៊ីតាលីជា
ដើម។
គ្លីនីកយើងខ្ញុំ មានផ្តល់ជូននូវសេវាកម្មពិនិត្យព្យាបាលមាត់ធ្មេញគ្រប់ប្រភេទដូចជា សម្អាតធ្មេញ ប៉ះធ្មេញ ដកធ្មេញ ដាក់ធ្មេញ វះថ្គាមទាល់ ដាំបង្គោលក្នុងឆ្អឹង និងពត់តម្រង់ធ្មេញប្រកបដោយគុណភាព៕