(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧យប់)។ (លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត និង កញ្ញា ឆេង សូរិយា ធ្វើសេចក្តីរាយការណ៍ព័ត៌មាននេះ)!
** ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ និងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់
២៖ ល្ខោនខោល និងក្បាច់គុនល្បុក្កតោរបស់ខ្មែរ ត្រូវបានក្រសួងវប្បធម៌ ស្នើទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រួចរាល់ហើយ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ផ្តល់ជំនួយឥតសំណងជិត១៦០លានដុល្លារ ដល់កម្ពុជាសម្រាប់ សាងសង់កីឡាដ្ឋានបាល់ទាត់
៤៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានអះអាងថា អ្នកជាវស៊ីមកាតទូរស័ព្ទចល័តនៅកម្ពុជាមានជិត២០លាននាក់ ខណៈអ្នកប្រើប្រាស់ Internet មានជាង៨លាននាក់
៥៖ ក្រសួងការបរទេស បានប្រកាសថា ពុំមានពលរដ្ឋ ឬនិស្សិតខ្មែរ រងគ្រោះ ក្នុងហេតុការណ៍ផ្ទុះក្នុងរថយន្តភ្លើងក្រោមដី នៅរុស្ស៊ីនោះទេ
** ព័ត៌មានអន្តរជាតិ (World News)
១៖ ករណីផ្ទុះគ្រាប់បែកដ៏ខ្លាំងនៅស្ថានីយ៍រថភ្លើងក្រោមដី៖ ស្លាប់១១នាក់ និងរងរបួសជាង២០នាក់, រុស្ស៊ី អះអាងថា ជាអំពើភេរវកម្ម
២៖ ព្រះមហាក្សត្រថៃ នឹងឡាយព្រះហស្ថហត្ថលេខាលើរដ្ឋធម្មនុញ្ញថ្មី ពង្រឹងអំណាចព្រះអង្គបន្ថែមទៀត នៅសប្ដាហ៍នេះ
៣៖ បុរសខ្លាំងហ្វីលីពីនលោក ឌូតឺតេ «បណ្ដេញរដ្ឋមន្ត្រីមហាផ្ទៃចេញពីតំណែង» ដោយសាររឿងពុករលួយ!