(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង ណែនាំដល់ម្ចាស់រោងចក្រ សហគ្រាសនានា ពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវប្រើប្រាស់ឡចំហាយ ដែលមានប្រព័ន្ធសុវត្ថិភាព ស្របតាមបទប្បញ្ញត្តិជាធរមាន សំដៅការពារសុវត្ថិភាពជូនកម្មករ-កម្មការិនី ដែលធ្វើការនៅទីនោះ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដើម្បីប្រតិបត្តិការប្រព័ន្ធឡចំហាយ ឲ្យមានសវត្ថិភាព និងបង្ការហានិភ័យ នៃការផ្ទុះជាយថាហេតុ គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការចំនួន ៩ចំណុច។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ ដូចខាងក្រោម៖