Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារលិខិតជូនពរពីព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ»

04-04-2017 10:52

(ភ្នំពេញ)៖ ​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ ​ខួបកំណើត​គម្រប់ ​៦៦ឆ្នាំ ​ឈាន​ចូល ​៦៧ឆ្នាំ ​របស់ ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅ​ថ្ងៃទី០៤ ​ខែមេសា ​ឆ្នាំ២០១៧ ​នេះ, ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយសូមប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវិរភាពដ៏ឧត្តុង្គឧត្តម គុណបំណាច់ដ៏ថ្លៃថ្លា និងជាអគ្គមគ្គទេសក៏ និងការអភិវឌ្ឍន៍ជាតិ រីកចម្រើនគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

នៅក្នុងសារលិខិតរបស់ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចម៉ែមានព្រះបន្ទូលថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង​ នៅលើឆាកអន្តរជាតិ»

ខាងក្រោមជាសារលិខិតជូនពររបស់ព្រះមហាក្សត្រី ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើត៖