(ភ្នំពេញ)៖ យើងខ្ញុំសូមជូនព័ត៌មានពិសេសប្រចាំថ្ងៃ សម្រាប់ថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០១៧ ដែលជាកម្មវិធីនេះ មានផ្សាយជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៧យប់, (លោក វ៉ាន់ សារាយ, កញ្ញា សំ ស្រីនីត និង កញ្ញា ឆេង សូរិយា ធ្វើសេចក្តីរាយការណ៍ព័ត៌មាននេះ)!

** ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញារក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស មិនឲ្យព្រះមហាក្សត្រខកព្រះទ័យ និងរាស្រ្តខកចិត្តនោះឡើយ!
២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឲ្យម្ចាស់រថយន្តឈ្នួល និងអ្នកលក់ដូរនៅតំបន់ទេសចរណ៍ដំឡើងថ្លៃ ក្នុងពេលបុណ្យចូលឆ្នាំថ្មី
៣៖ គណបក្សប្រឆាំងសម្រេចលុបពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» តែមិនប្តូរសមាសភាពក្បាលម៉ាស៊ីនដឹកនាំ
៤៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យសិក្សារៀបចំ «មហាវិថីសម្តេចតេជោ ហ៊ុន សែន» សម្រាប់ចុះចតយន្តហោះក្នុងករណីចាំបាច់
៥៖ ថ្ងៃទី៧ មេសា រដ្ឋសភានឹងប្រកាសសុពលភាពលោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រជំនួសសម្ដេចវិបុលបញ្ញា សុខ អាន
៦៖ ជនជាតិបារាំង ដើមកំណើតវៀតណាម ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា ប៉ុន្តែរង់ចាំការឯកភាពពីកម្ពុជា
៧៖ មន្ត្រីស៉ីម៉ាក់ ២៣រូប និងឆ្កែហិតមីន ១២ក្បាល នឹងចេញទៅបំពេញបេសកកម្មដោះមីន នៅអ៉ីស្រាអ៊ែល ក្នុងសប្តាហ៍នេះ
៨៖ មន្ទីរពេទ្យកាល់ម៉ែត បន្ថែមម៉ាស៊ីនស្កែនសរីរាង្គកាយមនុស្ស និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗតម្លៃជាង ៨៣ម៉ឺនដុល្លារ

** ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ដូណាល់ ត្រាំ ប្រកាសចាត់ការកូរ៉េខាងជើងដោយខ្លួនឯង បើចិនមិនរវីរវល់ទេនោះ!
២៖ អ្នកស្លាប់ដោយគ្រោះរអិលបាក់ដីដ៏អាក្រក់នៅកូឡុំប៊ី កើនដល់ ២៥៤នាក់ និងរាប់រយនាក់ទៀតបន្តបាត់ខ្លួន
៣៖ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ធ្វើសមយុទ្ធត្រៀមទប់ទល់គ្រាប់មីស៊ីលផ្លោង ពីនាវាមុជទឹកកូរ៉េខាងជើង!