(បាត់ដំបង)៖ ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយសមរភូមិក្រោយ និងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បាននាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងទ័ពនៃកងពលតូចថ្មើរជើងលេខ៥២ ចំណុះយោធភូមិភាគ៥ នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អំណោយទាំងនោះ រួមមាន៖ អង្ករ៤តោន ទឹកក្រូចដបធំ២០យួរ ទឹកបរិសុទ្ធ១០០កេស មី២០០កេស ទឹកស៊ីអ៊ីវ៥០យួរ ស្ករស២០០គីឡូក្រាម ប្រេងឆា៣០០លីត្រ នំអន្សម៥០០នំ នំតែលាវ៥ធុង និងនំធុង៥ធុង។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានឧបត្ថម្ភជាថវិកាដល់ក្រុមគ្រួសារកងទ័ពចំនួន ៦០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ថវិកា២ម៉ឺនរៀល ឧបត្ថម្ភដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ៦០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកា ៥,០០០ដុល្លារ ដល់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ សម្រាប់ប្រើប្រាស់ក្នុងអង្គភាពផងដែរ៕