(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុងបានបង្ហាញពិភពលោកនូវស្មាតហ្វូនដ៏ទំនើបជំនាន់ចុងក្រោយ ខុសប្លែកពីស្មាតហ្វូនដទៃជាមួយ​នឹងការរចនាម៉ូតយ៉ាងផ្ចិតផ្ចង់ និងគុណភាព និងព្រមទាំងមុខជាច្រើន ផ្សេងទៀត ដែលមានអត្ថប្រយោជន៍​រាប់មិនអស់ផងដែរ។

DJ Koh ប្រធានទំនាក់ទំនងចល័តពាណិជ្ជកម្ម របស់ក្រុមហ៊ុនសាមសុងបានថ្លែងថា៖ «ទូរស័ព្ទ Samsung Galaxy S8 នាំយកមកនូវយុគសម័យថ្មីនៃការរចនាស្មាតហ្វូន និងមុខងារដ៏អស្ចារ្យ ដែលផ្តល់នូវបទពិសោធន៍ថ្មីសន្លាង ដល់អតិថិជនជុំវិញពិភពលោក»។

Galaxy S8 នឹងផ្តល់ជូននូវជម្រើសនៃបច្ចេកវិទ្យាទំនើប រួមទាំងកន្លែងស្កេនស្នាមម្រាមដៃ ប្រព័ន្ធស្កេនប្រស្រីភ្នែក និងប្រព័ន្ធចំណាំមុខដែលអាចដោះសោរអេក្រង់ដោយគ្រាន់តែដាក់ទូរស័ព្ទពីមុខ ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើស​វិធីសាស្ត្រផ្ទៀងផ្ទាត់ដ៏ជាក់លាក់់តាមជីវមាត្រទ្រង់ទ្រាយដែលដំណើរការបានល្អបំផុតសម្រាប់ពួកគេ។

Galaxy S8 ថែមទាំងមកជាមួយលក្ខណៈពិសេសរបស់ Galaxy ដែលអតិថិជនរបស់យើងតែងតែមានការពេញចិត្តយ៉ាងខ្លាំង ដែលរួមមានដូចជាប្រព័ន្ធ IP68 ការពារចូលទឹក និងធូលី ព្រមទាំងអាចថែមអង្គចងចាំ MicroSD ទំហំដល់ទៅ 256GB  ហើយមានបច្ចេកវិទ្យាសាកថ្មឥតខ្សែយ៉ាងរហ័សផងដែរ។

មធ្យោបាយថ្មីដែលរឹតបន្តឹងសម្ព័ន្ធភាពរវាងអ្នកនិងស្មាតហ្វូនអ្នក Bixby គឺជាមុខងារដ៏ឆ្លាតវៃមួយដែលនឹង​ជួយឲ្យអ្នកប្រើប្រាស់​ទទួលបានបទពិសោធន៍ថ្មីៗជាច្រើនរាប់មិនអស់។ ជាមួយនឹងប៊ូតុងដាច់ដោយឡែកសម្រាប់Bixby អ្នកអាចបើក Bixby ប្រើបានយ៉ាងស្រួល និងអាចបញ្ជាបើកមុខងារ កម្មវិធី និងសេវាផ្សេងៗដែលមាននៅលើទូរស័ព្ទ  ដោយគ្រាន់តែប្រើសម្លេង ឬចុចលើផ្ទៃអេក្រង់ ឬប្រើប្រស្រីភ្នែកបញ្ជា ឬអាចសរសេរក៏បាន។

កាសស្តាប់ដ៏ទំនើបប្រភេទ AKG របស់ក្រុមហ៊ុន Harman ផ្តល់នូវសម្លេងរងំ ពិរោះរណ្តំ ដែលនឹងមានមកជាមួយ​ស្មាតហ្វូននេះក្នុងប្រអប់ជាស្រេចដោយឥតគិតថ្លៃ។ កាសស្តាប់ត្រចៀកទាំងនេះ នឹងផ្តល់គុណភាពសម្លេង ខណៈកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានកាន់តែមានប្រសិទ្ធិភាពជាងមុន ហើយមាននូវបច្ចេកវិទ្យាប្រើក្រណាត់ទំនើប ដែលកាត់បន្ថយឨកាស នៃការវ័ណ្ឌជំពាក់ខ្សែផងដែរ។

ជាមួយនឹងអង្គប្រតិបត្តិធំប្រកបដោយអនុភាព Samsung Dex  គឺជាមុខងារបកគំហើញដ៏ថ្មីសន្លាងមិនធ្លាប់មានពីមុន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចយក ស្មាតហ្វូន Samsung Galaxy S8 ទៅប្រើដូចជាកំព្យូទ័រដែរ ដោយគ្រាន់តែភ្ជាប់​ទៅនឹងអេក្រង់ Mouse និងក្តារចុចជាការស្រេច។ មិនតែប៉ុណ្ណោះ Samsung DeX អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចបើកទិន្នន័យ ឬឯកសារយកមកកែសម្រួល ឬពិនិត្យមើលចេញពីទូរស័ព្ទតែម្តង ដែលជាចំណុចពិសេសមួយ​ធ្វើឲ្យដំណើរការ​ការងារប្រចាំថ្ងៃកាន់តែងាយស្រួល កាន់តែរហ័ស និងកាន់តែឆ្លាតវៃជាមួយនឹងស្មាតហ្វូននេះ។

Galaxy S8 មានជម្រើសពណ៌ចំនួន ៥ រួមមាន ពណ៌ខ្មៅរលោង ប្រផេះ ទឹកប្រាក់ ខៀវ និងមាសដ៏ស្រស់ស្អាតទាក់ភ្នែក។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល សូមចូលទៅកាន់ www.samsungmobilepress.com http://news.samsung.com/galaxy ឬ www.samsung.com/galaxy.

នេះជាលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy S8 និង S8+ ៖