(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ ក្នុងពិភពលោកបានប្រកាសកិច្ចសហការពិសេសមួយរវាងក្រុម EDM Cambodia ក្នុងការរៀបចំកម្មវិធីជប់លៀង RAVEGROUND 2.0 នៅអគារ G ក្រុងកោះពេជ្រកាលពីថ្ងៃទី១ ខែមេសា ដោយទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកគាំទ្រស្រាបៀរ Heineken ដែលបានចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឲ្យកក្រើកដល់ក្រុងកោះពេជ្រនាពេលនាត្រី។
កម្មវិធី RAVEGROUND 2.0 ទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ពីអ្នកចូលរួមកម្មវិធី ដែលទទួលបានការកម្សាន្តសប្បាយរីករាយ ពីការសម្តែងពិសេសពី RXTHY ជាឌីជេ/ផលិតករឆ្នើមវ័យក្មេង មកពីខេត្តសៀមរាប DJ CHEE ជាឌីជេ/ផលិតករមកពីក្រុម KlapYaHandz ដែលមានបទពិសោធជាច្រើននៅក្នុងវិស័យតន្រ្តី Vutha x Yoku ដែលជាក្រុមឌីជេវ័យក្មេងពីរនាក់ដ៏ឆ្នើម ជាពិសេសក្រុម ANIMAL PROJECT មកពីប្រទេសថៃ ផ្តល់ការចូលរួមសម្តែងរបស់ក្រុមនេះជាមួយទស្សនិកជនដែលគួរឲ្យចាប់អារម្មណ៍ណាស់ជាមួយនឹងជម្រើសបទចម្រៀងជាច្រើនបទ។
កម្មវិធីពិសេសនេះបានចាប់បើកពីម៉ោង៥ល្ងាចរហូតដល់ម៉ោង ១០ៈ៣០នាទីយប់អគារ G ក្រុងកោះពេជ្រ ដោយបាននាំមកនូវទិដ្ឋភាពតន្ត្រីអេឡិចត្រូនិកចម្រុះល្បីៗ មកកាន់កណ្តាលទីក្រុង សម្រាប់អ្នកនិយមគាំទ្រស្រាបៀរ Heineken និងអ្នកស្នេហាវិស័យតន្ត្រី។
ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីផ្សេងៗរបស់ស្រាបៀរ Heineken សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ Heineken គឺ៖ www.facebook.com/heineken/៕
សូមពិសាស្រាបៀរ Heineken ដោយទទួលខុសត្រូវ!!