(ភ្នំពេញ)៖ នាឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រទេសកម្ពុជា រួមជាមួយសមាជិកអាស៊ានដទៃទៀត បានបង្កើតព្រឹត្តិការណ៍ម្ហូបអាហារដ៏អធឹកអធមមួយ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដើម្បីរក្សាចំណងមិត្តភាព សប្បុរសធម៌ និងដើម្បីបង្ហាញពីស្នាដៃធ្វើម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់ ប្រចាំបណ្ដាប្រទេសរៀងៗខ្លួន ដែលព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីក្រុមហ៊ុនម្សៅស៊ុបខ្នរ ផងដែរ។
ក្នុងព្រឹត្តិការណ៍នេះ អតិថិជនអាចទិញម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ទាងនោះ ញាំបានដោយសេរី រួមទាំងការដាក់លក់នូវសម្ភារៈប្រើប្រាស់ ជាស្នាដៃសិប្បកម្ម ឧស្សាហកម្មជាច្រើនប្រភេទទៀតផង ជាពិសេសមានការប្រគំតន្រ្តីដ៏អស្ចារ្យ កំដរអារម្មណ៍ភ្ញៀវកិត្តិយស ដែលមានវត្តមាននៅទីនោះផងដែរ។
ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០១៧។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្រុមហ៊ុនយូនីលីវើកម្ពុជាបាននាំយកផលិតផល ខ្នរ ចូលរួមចំណែកក្នុងការតាំងបង្ហាញ និងលក់អាហារដ៏ឈ្ងុយឆ្ងាញ់ពិសា ជូនដល់អតិថិជនដែលទៅចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ក្នុងនោះរួមមាន ខសាច់ជ្រូកប្រចាំគ្រួសារ ប្រហិតត្រីអណ្តែងទឹក ឆាមីសួពងទាប្រៃ ញាំម្កាក់ត្រីឆ្អើរកំពង់ឆ្នាំង មាន់ស្រែបំពងគល់ស្លឹកគ្រៃ ការីសាច់មាន់ ពោតលីងពងទាប្រៃ ស៊ុនឆ្នាំដីពិសេស ជាមួយនឹងតម្លៃត្រឹមតែ ៤,០០០រៀល ប៉ុណ្ណោះ។
ចម្អិនជាមួយខ្នរធានាធ្វើឲ្យម្ហូបកាន់តែឈ្ងុញឆ្ងាញ់មានជាតិ។
កុំភ្លេចណា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គ្មានកន្លែងណាកក់ក្តៅដូចនៅផ្ទះជួបជុំគ្រួសារ ញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ប្រកបដោយក្តីរីករាយនោះទេ!