(កំពង់ធំ)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមប្រកាសតែងតាំងលោក ញឹក បានខេង ប្រធានមន្ទីរទំនាក់សភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអភិបាលរងខេត្តកំពង់ធំ។
ការប្រកាសចូលកាន់ដំណែងថ្មីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អភិបាលខេត្តកំពង់ធំ លោក សុខ លូ ព្រមទាំងដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្តជាច្រើននាក់ផងដែរ។
កាលពីព្រឹកមិញលោក សក់ សេដ្ឋា បានអញ្ជើញទៅប្រកាសតែងតាំងប្រធានមន្ទីរធនធានទឹកខេត្តព្រះវិហារ ជាអភិបាលរងខេត្តផងដែរ៕