(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីសម្រេច កែសម្រួលសមាសភាពក្រុមការងារ តាមដានស្រង់ព័ត៌មានប្រចាំថ្ងៃ ពីបណ្ដាទំនាក់ទំនងសង្គមផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាចំនួន១២រូប។
យោងតាមសេចក្ដីសម្រេច របស់លោកទេសរដ្ឋមន្រ្តី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ក្រុមការងារតាមដានព័ត៌មានទាំងនេះ មានចំនួន១២រូប ដែលមានលោក លាង មុនីរិទ្ធ អនុរដ្ឋលេខាធិការ ជាប្រធាន អមដោយអនុប្រធាន សមាជិក និងលេខាកត់ត្រា១១រូបផ្សេងទៀត។
យោងតាមសេចក្ដីសម្រេចនេះ ក្រុមការងារទាំង១២រូប មានតួនាទី និងភារកិច្ច៖ តាមដាន និងស្រង់ព័ត៌មានប្រចាំថ្ងៃ និងសំណូមពរនានា របស់ប្រជាពលរដ្ឋ ដែលមាននៅក្នុង Facebook Page ផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលពាក់ព័ន្ធទៅនឹងវិស័យការងារ របស់ក្រសួង, បែងចែកសំណូមពរនានា ដែលស្រង់បានខាងលើ ជូនសមត្ថកិច្ច ឬអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយបំភ្លឺ ឬមានវិធានការ ដោះស្រាយទាន់ពេលវេលា, ធ្វើរបាយការណ៍ប្រចាំថ្ងៃជូនក្រសួង និងបំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ក្រសួង។
សូមអានព័ត៌មានលម្អិត ក្នុងសេចក្ដីសម្រេចរបស់ក្រសួងរៀបចំដែនដី ដូចខាងក្រោម៖