(ភ្នំពេញ)៖ ដើម្បីស្វាគមន៍ និងអបអររីកចូលឆ្នាំថ្មីប្រណីជាតិខ្មែរយើង រថយន្ដដឹកអ្នកដំណើរដ៏ទំនើប Crystal Express ពីទីក្រុងភ្នំពេញ ទៅសៀមរាប និងកំពង់សោម តម្លៃតែ២ម៉ឺនរៀលប៉ុណ្ណោះ ចាប់ថ្ងៃនេះ រហូតដល់ដាច់ខែមេសា ឆ្នាំ២០១៧នេះ ។

គ្រីស្តាល់ អិចប្រេស មានការផ្តល់ជូនដូចជា រថយន្ដទំនើបលក្ខណៈFord ទាន់សម័យ មានចំនួន១៥ កៅអី មានផាសុកភាព ហើយក្រុមហ៊ុន មានឡានចំនួន៦​ សម្រាប់ដឹកអ្នកដំណើរ សម្រាប់សេវាបប្រើរភ្ញៀវវិញ មានភាពរាក់ទាក់​កក់ក្តៅ ក្នុងរថយន្ដក៏បានបំពាក់់ម៉ាស៊ីនត្រជាក់ មានផាសុខភាពល្អ មាន WiFi កន្លែងសាកថ្មរនៅលើរថយន្ដគ្រប់កៅអី  ចំណែកកន្លែងដែលចុះចតនៅតាមដងផ្លូវ ក៏មានលក្ខណៈVIP ផងដែរ ។

លោក កឹង បុណ្យឬក្ស ប្រធានគ្រប់គ្រងរដ្ឋបាល របស់ក្រុមហ៊ុនរថយន្ដដឹកអ្នកដំណើរ Crystal Express បានថ្លែងថា «ដើម្បីអបអរសាទរ ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុនយើង​បានរៀបចំកម្មវិធីពិសេស ជូនដល់អតិថិជនគ្រប់ៗគ្នា ឲ្យបានជ្រាបថា សំបុត្ររថយន្ដយើងខ្ញុំ ដែលបើកដំណើរក្នុងពេលនេះ គឺមានដឹកអ្នកដំណើរ ពីភ្នំពេញទៅសៀមរាម និងក្រុងព្រះសីហនុ តម្លៃត្រឹមតែ២០,០០០រៀលតែប៉ុណ្ណោះ ក្នុងរយៈពេល១ខែពេញ គឺពេលថ្ងៃនេះ រហូតដល់ខែមេសា ឆ្នាំ២០១៧ អ្នកបើកបរមានបទពិសោធន៍យូរឆ្នាំ ផ្ដល់ជូននូវសុខវត្ថិភាពភាព ១០០%  រថយន្ដថ្មីស្រឡាង គុណភាពខ្ពស់ និងសេវាកម្មរហ័សទាន់ចិត្ដទៀតផង »

គួរបញ្ជាក់ថា រថយន្ដដឹកអ្នកដំណើរដ៏ទំនើប Crystal Express  និងមានពង្រីកទៅតាមបណ្តារខេត្តផ្សេងទៀតដូចជា ទៅបាត់ដំបង រតនគីរី និងស្ទឹងត្រែង ៕