(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន ជាមួយនឹងព្រឹត្តិការណ៍ជួបជុំរបស់ ស្រាបៀរ Barrley black ដែលជាស្រាបៀរទឹកខ្មៅ រសជាតិថ្មីឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានវត្ដមានលើទីផ្សារដ៏ជោគជ័យនេះ បានធ្វើឲ្យភ្ញៀវចូលរួមពិតជាសរសើរនឹងរសជាតិថា ប្លែក ឆ្ងាញ់ ងាយស្រួលពិសា ក្លិននិងពណ៌ ដ៏ល្អឥតខ្ចោះ ពោរពេញដោយភាពសប្បាយរីករាយមិនធ្លាប់មានពីមុនមកនោះទេ នៅ Epic Club។
សម្រាប់កម្មវិធីជួបជុំរបស់ស្រាបៀរ Barrley Black នៅរាត្រីថ្ងៃទី១ ខែមេសានេះ មានកម្មវិធីពិសេសៗជាច្រើន ដោយពិសាស្រាបណ្ដើរ អាចរាំកំសាន្ដបណ្ដើរ ជាមួយនឹងបទចម្រៀងដ៏សែនពិរោះ លាយឡំនឹងការភ្លេងរ៉េបបញ្ជូលគ្នា បែបអន្ដរជាតិ ដ៏សែនសប្បាយរីករាយ ពីសំណាក់តារាល្បីជាច្រើនរូបចូលរួមផងដែរទាំងជាតិ និងអន្ដរជាតិ ដែលធ្វើអ្នកចូលរួមជាង៣០០នាក់ ហូរច្រៀងរាំ ជើងនៅមិនស្ងៀមឡើយ។
កាន់តែពិសេសជានោះទៅទៀត ក៏មាននូវការចំាំរង្វាន់ធំជាច្រើនទៀត ដើម្បីបង្កភាពសប្បាយរីករាយនោះ កាន់តែអស្ចារ្យ គឺ BarrleyBlack, BlackWonderland, BarrleyBlack Epic Party ,BarrleyBlack Night ។
ស្រាបៀរទឹកខ្មៅ Barrley Black មានគុណភាពខ្ពស់ គឺកត្ដាគ្រឿងផ្សំ កត្ដាបច្ចេកវិទ្យា និងកត្ដាធនធានមនុស្ស ហើយសម្រាប់គ្រឿងផ្សំទាំងអស់វិញ គឺសុទ្ធតែមានវិញ្ញាបនបត្របញ្ជាក់ពីគុណភាព។ លើសពីនេះ យើងបានប្រើប្រាស់ស្រូវសាលីពិសេស បួនប្រភេទផ្សេងគ្នាពីប្រទេសនៅអឺរ៉ុប ដើម្បីធានាថា ស្រាបៀរ ទឹកខ្មៅ Barrley Black មានពណ៌ មានក្លិន និងរសជាតិយ៉ាងល្អឥតខ្ចោះ ពិសេសជាមួយនឹងបច្ចេកវិទ្យាដែលប្រើប្រាស់ ក្នុងការផលិតស្រាបៀរនេះ គឺជាបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតក្នុងទីផ្សារ ហើយរាល់អ្នកបញ្ជាម៉ាស៊ីន និងគណៈគ្រប់គ្រងរោងចក្រសុទ្ធតែមានបទពិសោធន៍ជាច្រើន ក្នុងឧស្សាហកម្មផលិតស្រាបៀរ និងទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ពីប្រទេសអាល្លឺម៉ង់។
ស្រាបៀរទឹកខ្មៅ Barrley Black ជាស្រាបៀរ មានគុណភាពខ្ពស់ទីពីរ របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីសលីមីតធីត ហើយផលិតផលដំបូងរបស់ក្រុមហ៊ុន គឺស្រាបៀរកម្ពុជា ដែលមានវត្ដមានលើទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០១១ ហើយធ្លាប់ទទួលបានមេដាយអន្ដរជាតិ បញ្ជាក់ពីគុណភាពជាច្រើនសន្ធឹកសន្ធាប់ ។ រោងចក្រផលិតស្រាបៀរទាំងពីរប្រភេទនេះ ក៏ទទួលបានវិញ្ញាបនបត្រ ISO បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ពីចក្រភពអង់គ្លេសផងដែរ៕