(ភ្នំពេញ)៖ ពិតជាពិសេស ក្នុងថ្ងៃដាក់បង្ហាញនូវផ្ទះវីឡាឃ្វីនដ៏ប្រណិត របស់បុរី ឌឹមេគង្គ រ៉ូយ៉ាល់ នៅសណ្ឋាគារ អីុនទើខន នៅរាត្រីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ដោយរាល់អតិថិជន ដែលជាវនូវផ្ទះវីឡាឃ្វីន នៅក្នុងថ្ងៃនេះ នឹងទទួលបាន កាដូជាសាច់ប្រាក់ ៥,០០០ដុល្លារភ្លាមៗតែម្ដង។
ក្នុងឱកាសនោះ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី ឌឹមេគង្គ រ៉ូយ៉ាល់ បានថ្លែងថា «ដើម្បីជាលើកទឹកចិត្ដដល់អតិថិជន ដែលតែងតែគាំទ្រកន្លងមកនេះ ក្នុងថ្ងៃដាក់បង្ហាញជាផ្លូវការ
នូវផ្ទះវីឡាឃ្វីនេះ ក្រុមហ៊ុនយើងខ្ញុំនឹងផ្ដល់ជូនកាដូជាទីពេញចិត្ដភ្លាមៗជាមួយនឹងទឹកប្រាក់៥,០០០ដុលា្លរ ពិសេសយើងនឹងផ្ដល់ជូននូវប្លង់ល្អដាច់គេ រចនាបទបែបអឺរ៉ុប ទីតាំងអំណោយផល មានបន្ទប់ធំទូលាយ មានសួនច្បារ កន្លែងចតរថយន្ដ សំណង់មានស្ដង់ដាដោយគុណភាពខ្ពស់ រឹងមាំ តាមបច្ចេកទេស សោភ័ណភាពប្រណិតគ្មានពីរ មានបរិស្ថានស្រស់ស្អាត បរិសុទ្ធ រស់នៅមានផាសុកភាព ដែលពោរពេញទៅដោយភាពទំនើបស៊ីវីល័យ» ។
លោកបន្ដទៀតថា «កាន់តែពិសេសនោះ ផ្ទះវីឡាឃ្វីនយើង បានស្ថិតនៅលើទីតាំងដ៏ល្អឥតខ្ចោះ គឺស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦A ប្រមាណជា៦គីឡូម៉ែត្រ នៅក្នុងភូមិខ្នរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅខាងឆ្វេងដៃ យើងនឹងឃើញសំណង់អគារលំនៅឋានរំលេចជ្រោងជ្រាំង ដោយខ្លោងទ្វារយ៉ាងស្រស់ស្អាតរបស់យើង ដែលដាក់ឈ្មោះថា បុរី ឌឹមេគង្គ រ៉ូយ៉ាល់»។
សូបប្រញាប់រួនរាន់ឡើង សម្រាប់អតិថិជន ដែលចង់ជាវនូវប្រភេទផ្ទះវីឡាឃ្វីនដ៏ប្រណិតគ្មានពីរនេះ !!