(ឧត្តរមានជ័យ)៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសតែងតាំង លោក ឃិន ញ៉ាន ជាអភិបាលរងខេត្តឧត្តរមានជ័យ។
ការប្រកាសចូលកាន់ដំណែងថ្មីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តឧត្តមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត។
សូមបញ្ជាក់ថា លោក ឃិន ញ៉ាន ជាអតីតប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ និងត្រូវប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស៊ី ប្រាសិទ្ធ ដែលបានចូលនិវត្តន៍ កាលពីពេលកន្លងទៅ៕