(ភ្នំពេញ)៖ បុរី WOODLAND ដែលពោរពេញដោយភាពប្រណិត និងការច្នៃប្រឌិតខ្ពស់ នៅពេលនេះ បានទទួលជោគជ័យក្នុងការលក់ ដោយក្នុងរយៈពេលត្រឹម២ខែ បុរីនេះ លក់លំនៅឋានរបស់ខ្លួន អស់ប្រមាណ៨០ភាគរយ នៃគម្រោងដំណាក់កាលទី១ហើយ។
លោកលី សែនលាភ អគ្គនាយកក្រុមហ៊ុន FURI NAKI ដែលបាននិងកំពុងលក់និងវិនិយោគលើបុរី WOODLAND បានថ្លែងឲ្យដឹងក្នុងពិធីសម្ភោធបុរីនេះ និងចាប់ផ្តើមប្រកាសលក់បុរីនេះ ដំណាក់កាលទី២ថា ការលក់បុរីនេះ បានទទួលជោគជ័យលើសការរំពឹងទុក ដោយសារក្រុមហ៊ុន ផ្តោតសំខាន់លើចំណុចអាទិភាពចំនួន៥ ដែលតម្រូវទៅតាមការរស់នៅដោយភាពសុខស្រួលជាមួយនឹងការរៀបចំរបស់បុរីនេះ។
លោកបន្ដថា ចំនុចទាំង៥នេះ រួមមាន គឺទី១-ទីតាំងរបស់បុរីនេះ ចម្ងាយ៦គីឡូម៉ែត្រ ពីផ្សារទំនើបAEON ជាតំបន់ដែលមានការអភិវឌ្ឍខ្លាំង នាពេលអនាគត ដោយស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ទំហំ៦០ម៉ែត្រ និងស្ថិតនៅជាប់ទីតាំងសាលាអន្តរជាតិISPP, ទី២- បុរីនេះបានផ្តោតលើភាពបៃតង៤៥ភាគរយ នៃផ្ទៃដីសរុបរបស់បុរី ដោយមានសួនច្បារ និងដើមឈើ,ទី៣-ឌីសាញឡើង ដោយក្រុមហ៊ុន ONG&ONG និងក្រុមការងាររបស់FURI NAKI ជាក្រុមហ៊ុនជាប់លំដាប់ថ្នាក់លេខ១នៅប្រទេសសឹង្ហបុរី ឌីសាញឡើងតាមតម្រូវការ និងវប្បធ៌មរស់នៅរបស់ប្រជាជនកម្ពុជា ដោយផ្ទះជាន់ក្រោម មិនមានបន្ទប់ និងសាងសង់ឡើងដោយគ្មានសរសរ ព្រោះតាមការសិក្សាប្រជាពលរដ្ឋខ្មែរ និយមធ្វើបុណ្យទាននានា ដូចនេះដើម្បីឆ្លើយតប និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ, ទី៤- ការលំបាក ក្នុងការរកអ្នករស់នៅជាមួយ ហេតុនេះក្រុមហ៊ុន នឹងផ្តល់សេវាកម្មអនាម័យ ការកុំម៉ង់អាហារ កាហ្វេ និងការទិញម្ហូបអាហារដោយឥតគិតថ្លៃ គ្រាន់តែទូរស័ព្ទមកអ្នកប្រចាំការនៅក្នុងបុរី, ទី៥- ផ្តល់សេវាកម្មតាមបែបបច្ចេកវិទ្យាទំនើប ដោយអ្នកស្នាក់នៅបុរី គ្រាន់តែបង្ហាញកាត ទៅកាន់បញ្ជរទ្វារ ចេញចូលបុរី នឹងបើកជាស្វ័យប្រវត្តិ។
លោកលី សែនលាភ បានបន្តថា «គុណភាពសំណង់ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយសារការបុកគ្រឹះ ចូលដល់ជម្រៅ៣៣ម៉ែត្រ ជាអ្វីដែលយើងធ្វើឲ្យប្រាកដថា លំនៅឋានរបស់យើង ជាលំនៅឋាន ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ពិសេសស្រ្តីស្នាក់នៅបុរីនេះ នឹងទទួលបានការស្រលាញ់ពីស្វាមីយ៉ាងកក់ក្តៅ ដោយសារការរៀបចំឌីសាញ ការរៀបចំការរស់នៅប្រកបដោយផាសុខភាពខ្ពស់»។
ទន្ទឹមនឹងនោះផងដែរ លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលចូលរួមជាអធិបតីក្នុងពិធីបានថ្លែងផងដែរថា «នៅកម្ពុជាមានក្រុមអភិជនកាន់តែច្រើន ដោយសារកម្ពុជា មានស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចកើនឡើងជាង៧ភាគរយ ជាប់រហូតក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ហើយសរសរស្ថម្ភទ្រទ្រង់សេដ្ឋកិច្ចរបស់កម្ពុជា គឺវិស័យវាយណភ័ណ្ឌទេសចរណ៍ សំណង់។ ហើយទាក់ទងនឹងវិស័យសំណង់ និងអចលនវត្ថុ នឹងមានហានិភ័យ ព្រោះការកើនឡើងរបស់វិស័យនេះមានសភាពដូចពពុះសាប៊ូ ការគិតបែបនេះ ជាការគិតបែបអគតិ ព្រោះមានហានិភ័យយ៉ាងម៉េច ទោះជាសាងសង់ច្រើន ប៉ុន្តែយើងនៅតែមានតម្រូវការខ្ពស់ គឺដោយសារកម្ពុជា មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍យូរមកហើយ ប្រសិនជាកម្ពុជាមានហានិភ័យខ្ពស់ អ្នកវិនិយោគបរទេសនានា ពួកគេក៏មិនមកបោះទុនរាប់រយលានដុល្លារ មកវិនិយោគនៅកម្ពុជានោះទេ»។
លោកបន្តថា ការអភិវឌ្ឍបុរី WOODLAND ត្រូវប្រកួតប្រជែងជាមួយបុរីដទៃ ហេតុនេះដើម្បីទទួលបានជោគជ័យ ទាល់តែខ្លួនឯង ធ្វើអ្វីមួយមានលក្ខណៈពិសេសជាងបុរីដទៃ ដោយបុរីនេះ នឹងផ្តោតលើតម្លៃ គុណភាពសំណង់ បរិស្ថាន និងភាពបៃតង ពិសេសនឹងមានការរៀបចំប្រព័ន្ធលូទឹកភ្លៀង និងទឹកស្អុយចេញពីការប្រើប្រាស់ចែកដាច់ពីគ្នា និងធ្វើការចំរោះទឹកស្អុយឲ្យស្អាត និងទាញយកមកប្រើប្រាស់ឡើងវិញ សម្រាប់ស្រោចស្របដើមឈើ និងប្រព័ន្ធបៃតងក្នុងបុរីនេះ ដើម្បីធ្វើយ៉ាងណាឲ្យអ្នករស់នៅក្នុងបុរីនេះរស់ក្នុងបរិស្ថានស្អាត មានខ្យល់អាកាសល្អ និងសុវត្ថិភាពខ្ពស់។
ដូចនេះ គ្រប់អតិថិជន អាចទំនាក់ទំនងមកបុរីនេះ តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៥៩ ៨៨៨, ០៩៩ ៩៥៥ ៥៦៨, ០៩៩ ៩៥៥ ៥៩៧៕