(ភ្នំពេញ)៖ ម៉ាក់អាកាំង ជាអាហារដ្ឋាន មានរសជាតិសម្បូរបែប ដ៏ឈ្ងុយឆ្ងាញ់ពិសា ល្អសម្រាប់សុខភាព តម្លៃសមរម្យ ដោយមានលក់បង្អែមគ្រប់ប្រភេទរបស់ប្រណីខ្មែរពីបុរាណ និងបង្អែមសម័យទំនើបនេះ ពិសេសនៅមានអាហារពេលព្រឹក និងអាហារសម្រន់ពេលល្ងាចគ្រប់មុខ ខរគោ ពងទាកូនស្រែ១០០% នំបញ្ចុកសម្លរខ្មែរ នុំប័ុង បបរ រួមទាំងអាហារជាច្រើនមុខទៀត ដោយទទួលបានការគាំទ្រខ្ពស់ពីអតិថិជន បានបង្ហាញទីតាំងទី៤របស់ខ្លួនហើយ នៅក្បែរក្ដាន់ពីរ លើផ្លូវ១៦៩ កែង១១៨ សង្កាត់មិត្ដភាព៧មករា រាជធានីភ្នំពេញ។
ស្របពេលនឹងភាពជោគជ័យ និងគាំទ្រពីអតិថិជន ទើបសម្រេចបើកសាខាជាបន្តបន្ទាប់ រហូតមកដល់ទីតាំងទី៤នេះ ដែលស្ថិតនៅក្បែរក្ដាន់ពីរ លើផ្លូវ១៦៩ កែង១១៨ សង្កាត់មិត្ដភាព៧មករា រាជធានីភ្នំពេញ ដែលនឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៦ ខែមេសា ខាងមុខនេះ ដែលនឹងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែរចង់ពិសាអាហារ និងបង្អែមគ្រប់មុខដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពិសេស សម្រាប់ប្អូនសិស្សិ-និស្សិត បុគ្គលិកការងារនិងអ្នកដែលមកកំសាន្ដនៅតាមសួនច្បារ នៅក្ដាន់ពីរនេះ ដែរអាចដើរកំសាន្ដហើយ អាចពិសាជាមួយនឹងអាហារមានសុខភាព មានអនាម័យខ្ពស់ ថែមទៀត។
កាន់តែពិសេសសម្រាប់ទីតាំងទី៤នេះ ក៏មានFree Wi-Fi សម្រាប់ប្រើប្រាស់តាមតម្រូវទៀតផង អាចញុំបណ្តើរ សិក្សាបណ្តើរ និងអាចជជែកពិភាក្សា និងអាចស្រាវជ្រាវឯកសារផ្សេងៗយ៉ាងលឿនរហ័សទាន់ចិត្តទៀតផង។
គួររំលឹកថា អាហារដ្ឋាន ម៉ាក់អាកាំង ជាអាហារខ្មែរ រសជាតិស្រស់ ឈ្ងុយឆ្ងាញ់ពិសា មានទាំងបង្ហែមគ្រប់មុខ ពងទាកូនស្រែ បាយមាន់ស្រែ នំប័ុងប៉ាតេ បបរ គុយទាវគ្រប់ប្រភេទ ពិសេស គុយទាវខរគោ និងអាហារជាច្រើនប្រភេទទៀត ដែលចម្អិតដោយស្នាដៃចុងភៅ ដ៏ជំនាញមានបទ ពិសោធន៍ចាស់ឆ្នាំ ពិសេសរូបមន្ដអាហារដើម ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍លើវិស័យ ម្ហូបអាហារជាតិ ថែរក្សានិងលើកតម្កើង វប្បធម៌ជាតិខ្មែរ ឲ្យភ្ញៀវជាតិ អន្ដរជាតិ ស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ពិសារពិតប្រាកដ របស់អាហារប្រណីខ្មែរយើងផងដែរ។
សម្រាប់សាខាម៉ាក់អាកាំងទាំងបីសាខារួមមាន៖
ម៉ាក់អាកាំងសាខាទី១៖ ខាងត្បូងផ្សារញ៉ែរ ១០០ម៉ែត្រ ផ្លូវ២១៥ កែង ១៣៨ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក នៅពីមុខសាលា World Best
ម៉ាក់អាកាំងសាខាទី២៖ ក្រោយសាលា សន្ធរម៉ុក១០០ម៉ែត្រ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ម៉ាក់អាកាំងសាខាទី៣៖ ចម្ងាយ១០០ម៉ែត្រ ពីវិទ្យាស្ថានវ៉ាន់ដា ផ្លូវ៤០២ កែង១៩៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
ម៉ាក់អាកាំងសាខាទី៤៖ នៅក្បែរក្ដាន់ពីរ លើផ្លូវ១៦៩ កែង១១៨ សង្កាត់មិត្ដភាព៧មករា រាជធានីភ្នំពេញ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ៖ ០១១ ៧៧៧ ៩២៧ ឬចូលទៅកាន់ Facebook៖ https://www.facebook.com/makakang.dessert?hc_ref=SEARCH៕