(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកការដ្ឋានសាងសង់អាគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានតម្លៃប្រមាណជាង១២លានដុល្លារ លើផ្ទៃដីទំហំ៣ហិចតា នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ។
គេហទំព័រផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ អញ្ជើញក្រុងពាលី បញ្ចុះសីមាសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់អគារសិក្សានេះ។
សូមបញ្ជាក់ថា ចំពោះទឹកប្រាក់ដែលត្រូវចំណាយប្រមាណជាង១២លានដុល្លារនេះ ជាទឹកប្រាក់បានមកពីការផ្តល់ជូន ដោយរាជរដ្ឋាភិបាលកម្ពុជា៕