(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ប្រកាសប្រឡងជ្រើសរើស មន្ដ្រីរាជការស៊ីវិល និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ សម្រាប់ឆ្នាំ២០១៧ ដើម្បីទៅបម្រើការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ សាលារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មណ្ឌលកែប្រែ និងនៅពន្ធនាគារខេត្តមួយចំនួន។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួង បញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ឆេទកំណត់ចុងក្រោយ នៃការឈប់ទទួលពាក្យ ដោយឡែកកាលបរិច្ឆេទប្រឡង គឺត្រូវធ្វើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ៕
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖