(ភ្នំពេញ)៖ កម្មវិធីតែមួយគត់ ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យ គឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ ថ្ងៃទី ១-២ មេសា ដែលនិងប្រព្រឹត្តទៅនៅទីលានផ្សារទំនើបភូពុយ ខេត្តបាត់ដំបង។

ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ នឹងមានការសម្តែងក្បាច់រាំ Carnival ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យ ពីអ្នករាំបុរសដ៏សង្ហារ និងស្រស់ស្អាត២០នាក់ រួមជាមួយនឹងការតុបតែងសម្លៀកបំពាក់ រោមសត្វ គួរឲ្យទាក់ទាញ ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិលកងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់អាចចូលរួមលេង​ហ្គេមកម្សាន្ត​ផ្សេងៗដូចជាបាល់ទះ បោះកូនបាល់ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ពីស្រាបៀរ ANCHOR។

ស្របគ្នានោះលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរ ក៏ដូចជាពិសាអាហារពេលល្ងាចនៅលើឆ្នេរខ្សាច់សមុទ្រ ដែលមិនធ្លាប់មានពីមុន រាល់ការជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមដើម្បីឈ្នះ រង្វាន់ដូចជា មួកនារី មួកបុរស អាវយឺត វ៉ែនតា កន្សែង ស្បែកជើង។

គួរបញ្ជាក់ផងដែលថា អ្វីដែលកាន់តែពិសេសនោះ លោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់ នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗដូចជា លោក ឆាយ វីរៈយុទ្ធ, លោក ឆនសុវណ្ណរាជ, លោក ខាន់ ជេមស៍, លោក Step, លោក ជីដេវីដ, កញ្ញា លាង សុផាឡែន,  កញ្ញា វី ឌីណែត, លោក សយ រតនៈ និង កញ្ញា សាន ស្រីឡៃ ហើយកាន់តែអស្ចារ្យនោះ លោកអ្នកនឹងបានជួបជាមួយនឹងលោក Film Rattapoom Toekongsap ដែលជាតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ ហើយលោកក៏ជាតារាសម្តែងដ៏ល្បី និងជាតារាបង្ហាញម៉ូតទៀតផង៕