(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នកជាថ្មីម្តងទៀត! សូមអានព័ត៌មានប្រចាំសប្តាហ៍ដូចតទៅ៖
១៖ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺជាទម្ងន់ និងលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ធាបុប្ជា (ចុចអាន)
២៖ ក្រសួងមហាផ្ទៃបានប្រកាសទទួលស្គាល់លើ វិសោធនកម្ម ប្រកា៤៥ និង ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ហើយបង្គាប់ឱ្យគណបក្សនេះគោរពតាមលក្ខន្តិកៈរបស់ខ្លួន (ចុចអាន)
៣៖ គណបក្សប្រឆាំង សម្រេចកែសម្រួលក្បាលម៉ាស៊ីនដឹកនាំគណបក្សជាថ្មី ក្រោយពេលដែល ក្រសួងមហាផ្ទៃទទួលស្គាល់វិសោធនកម្មលក្ខន្តិកៈប្រកា៤៥ និង៤៧ (ចុចអាន)
៤៖ មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យគ្រប់បក្សនយោបាយ ចៀសវាងនូវការ ឃោសនា ជេរប្រមាថ ប្រើពាក្យអសុរស នៅក្នុងឱកាសបុណ្យចូលឆ្នាំ និងរដូវឃោសនាបោះឆ្នោត (ចុចអាន)
៥៖ តុលាការសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ ១ឆ្នាំ៨ខែ ពិន័យប្រាក់១០លានរៀល និងសងសំណង ១០០រៀល (ចុចអាន)
៦៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ហាមមិនឱ្យមានការស្ទង់មតិណាមួយ អំពីប្រជាប្រិយភាពគណបក្សនយោបាយ នៅអំឡុង៧ថ្ងៃ មុនការបោះឆ្នោតឃុំ/សង្កាត់ (ចុចអាន)
៧៖ ក្រសួងយុត្តិធម៌សម្រេចស្នើព្រះមហាក្សត្រ បន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតសរុប៧៥នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំ (ចុចអាន)
៨៖ បញ្ហាបំណុលកម្ពុជាជំពាក់អាមេរិក ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អះអាងថា លោកបានពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចរួចហើយ (ចុចអាន)
៩៖ អនុក្រឹត្យថ្មី៖ ចាប់ពីពេលនេះតទៅ អ្នកដែលអាចទទួលងារជា «ឧកញ៉ា» លុះត្រាតែបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ តម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ (ចុចអាន)
១០៖ ១១ឆ្នាំមុន លោក សម រង្ស៊ី សរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន រឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់ (ចុចអាន)