Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេញសេចក្តីសម្រេច ផ្ទេរភារកិច្ច និងតែងតាំងប្រធានពន្ធដារ ខេត្តព្រះសីហនុ និងខេត្តកណ្តាលថ្មី

02-04-2017 10:26

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីពន្ធដារ៣រូប ដោយ២រូបត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជា ប្រធានពន្ធដារខេត្តកណ្តាល និងខេត្តព្រះសីហនុ ខណៈ១រូបទៀតត្រូវបានផ្ទេរភារកិច្ច និងតែងតាំង ជាអនុប្រធានពន្ធដារខេត្តព្រះសីហនុ។

មន្ត្រីពន្ធដារទាំង៣រូប ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនោះរួមមាន៖

១៖ លោក នុត វុត្ថា បច្ចុប្បន្នជាប្រធានសាខាពន្ធដារ ខេត្តព្រះសីហនុ ត្រូវបានតែងតាំងជា ប្រធានសាខាពន្ធដារខេត្តកណ្តាល ជំនួសលោក ទាវ សាវឿន ដែលត្រូវចូលនិវត្តន៍។

២៖ លោកក សន ស៉ីផល បច្ចុប្បន្នជាអនុប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ត្រូវតែងតាំងជាប្រធានពន្ធដារខេត្តព្រះសីហនុ ជំនួសលោក នុត វុត្ថា ដែលទទួលភារកិច្ចថ្មី។

៣៖ លោក ស្រី សុវណ្ណារិទ្ធ បច្ចុប្បន្នជាប្រធានការិយាល័យ សវនកម្មពន្ធ និងសាខាពន្ធដារខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំង ជាអនុប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ជំនួសលោក សន ស៉ីផល ដែលទទួលភារកិច្ចថ្មី៕