(ភ្នំពេញ)៖ កម្មវិធីតែមួយគត់មិនធ្លាប់មាននៅកម្ពុជាដែលប្លែក និងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ ANCHOR បានអញ្ជើញតារាដ៏ល្បីមកពីប្រទេសថៃគឺលោក Film Rattapoom Toekongsap ដើម្បីមកចូលរួមក្នុងការប្រគំតន្ត្រីនេះ។

លោក Film Rattapoom Toekongsap ជាកំពូលតារាសម្តែង និងជាតារាចំរៀងប្រចាំប្រទេសថៃ ហើយសព្វថ្ងៃលោកក៏ជាតួឯក ក្នុងរឿងល្បិចស្នេហ៍បញ្ឆោតបេះដូង ដែលចាក់ផ្សាយនៅស្ថានីយិ៍ទូរទស្សន៍PNN ហើយបានបញ្ចប់នាពេលថ្មីៗនេះ។

តារាថៃដែលមានកំពស់ ១,៨៥ម៉ែត្រ និងមានស្រុកកំណើតនៅខេត្ត Saraburi ប្រទេសថៃ និងមកដល់ប្រលានយន្តហោះខេត្តសៀមរាបប្រទេសកម្ពុជានៅម៉ោង៩ព្រឹកថ្ងៃអាទិត្យ ទី២មេសានេះ ដូច្នេះបើបងប្អូនខ្មែរយើងដែលគាំទ្រលោក Film Rattapoom Toekongsap ចង់ទៅទទួលគាត់សូមកុំភ្លេចណា ហើយលោក និងចូលរួមសម្តែងជូនបងប្អូន ឲ្យបានរីករាយទស្សនា នឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ ថ្ងៃទី ១-២ មេសា ដែលនិងប្រព្រឹត្តទៅនៅទីលានផ្សារភួពុយ ខេត្តបាត់ដំបងខាងមុខ៕