(ភ្នំពេញ)៖ Center City Takmao awarded the 2016 Lexus 570 series to customers ដូចទៅនឹងការសន្យានាពេលកន្លងមក  ម្ចាស់គម្រោងអភិវឌ្ឍន៍ Center City Takmao នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តល់រង្វាន់ធំរថយន្ត Lexus 570 ស៊េរីឆ្នាំ2016 និងរង្វាន់លួងចិត្តជាគ្រាប់ពេជ្រចំនួន១៩គ្រាប់ ជូនដល់អតិថិជន ដែលបានទិញផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មនាពេលកន្លងមក។

លោក ឡាយ ណារឿន តំណាងម្ចាស់គម្រោងអភិវឌ្ឍន៍ Center City Takmao បានថ្លែងថា កម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីផ្តល់រង្វាន់ជូនដល់អតិថិជនដែលបានទិញផ្ទះពាណិជ្ជកម្ម (Shophouse) និងអគារពាណិជ្ជកម្មក្នុងគម្រោង Center City Takmao នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមគាំទ្រគម្រោង Center City Takmao។ ការចាប់ឆ្នោតនេះបានធ្វើឡើងដោយមានតម្លាភាពបំផុត ព្រោះអតិថិជនទាំងអស់ ត្រូវបានអញ្ជើញឱ្យឡើងទៅចាប់ឆ្នោតដោយខ្លួនឯង ហើយតាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន ក៏បានសន្យាថា នឹងខិតខំធ្វើការអភិវឌ្ឍគម្រោង នេះឱ្យមានគុណភាពល្អកម្រិតស្តង់ដារអន្តរជាតិផងដែរ។

សម្រាប់រង្វាន់ Lexus 570 ស៊េរីឆ្នាំ២០១៦នេះ អាចនិយាយបានថាជារង្វាន់ដ៏ធំ ដែលមិនធ្លាប់មាន​គម្រោងអភិវឌ្ឍន៏ណាមួយ​នៅកម្ពុជាធ្វើការផ្តល់ជូន ដល់អតិថិជនរបស់ខ្លួនឡើយ។

សម្រាប់អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំរថយន្ត Lexus 570 ស៊េរីឆ្នាំ២០១៦ គឺបានទៅឈ្មោះ ប៉ាវ ដារ័ត្ន បានឲ្យដឹងថា ក្រោយបានទទួលបានរង្វាន់ឡាន Lexus 570 ពិតជាមិនគួរឲ្យជឿ តែបានកើតឡើងពិតប្រាកដមែន លើកទីមួយ ក្នុងជីវិតរបស់គាត់ ដំបូងដូចជាមិនជឿ ប៉ុន្តែបានកើតឡើងពិតជារំភើបហួសពីការថ្លែង៕