(ភ្នំពេញ)៖ ភេសជ្ជប៉ូវកម្លាំងWURKZ ដែលជាផលិតផលថ្មីរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស នឹងមានវត្តមានដំបូងគេក្នុងបុណ្យភូមិ នៅវត្តទួលក្រសាំង ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧នេះ។
លោកលាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានមានប្រសាសន៍ថា «WURKZ ជាភេសជ្ជប៉ូវកម្លាំងថ្មី ដែលមានគុណភាពខ្ពស់ ហើយត្រូវបានផលិតឡើង ក្នុងរោងចក្រ របស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសដោយផ្ទាល់ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់»។
លោកអគ្គនាយក បានបន្តទៀតថា «WURKZ ជាផលិតផលថ្មី ដែលផលិតដោយខ្មែរ និងវិនិយោគដោយខ្មែរ១០០% ហើយក្រុមហ៊ុន សម្រេចណែនាំផលិតផលថ្មីនេះដំបូងគេ ក្នុងបុណ្យភូមិ ពីព្រោះបុណ្យភូមិជាកម្មវិធីរបស់ខ្មែរ ដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រទម្រង់សិល្បៈខ្មែរ ដូច្នេះបុណ្យភូមិជាកម្មវិធីស័ក្តិសមបំផុតសម្រាប់WURKZ ដែលជាផលិតផលរបស់ខ្មែរយើងសុទ្ធសាធ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែរប៊ែវើរីជីស លីមីតធីត ដែលផលិតភេសជ្ជប៉ូវកម្លាំងWURKZនេះ ក៏ជាអ្នកឧបត្ថម្ភធំក្នុងការរៀបចំបុណ្យភូមិឆ្នាំនេះផងដែរ៕