(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជា រៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថែ្ងទី៣០ ខែមីនា ដល់ថៃ្ងទី០២ ខែមេសា ឆ្នាំ២០១៧នេះ នៅផ្សារទំនើប AEON ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ ដែលការតាំងបង្ហាញនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីអតិថិជនយ៉ាងខា្លំង។

ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Fiesta, Explorer, F-150, Everest និង Ranger សេរីថ្មី ក្នុងគោលបំណងដើម្បីផ្តល់ ឱកាសជូនអតិថិជន ឲ្យបានយល់ជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយ​របស់រថយន្ត Ford មិនត្រឹមតែប៉ុណ្ណោះអតិថិជន នឹងមានឱកាសទទួលបាននូវកម្មវិធីផ្តល់ជូនពិសេសៗ ជាច្រើនទៀតដែលបានផ្តល់ជូន ក្នុងឱកាសនៃការតាំងបង្ហាញរថយន្តនេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រាល់ការទិញរថយន្ត Ford  ម៉ូដែលណាមួយ អតិថិជននឹងទទួលបានកាដូភ្លាមៗដោយមិនចាំបាច់ចាប់ឆ្នោត កាដូរួមមានម៉ូតូ Honda Dream 2017 ឬ សាច់ប្រាក់សុទ្ធ 1500 ដុល្លារ។
សូមអញ្ជើញមកទស្សនា និងទទួលយកបទអត្ថប្រយោជន៍ទាំងអស់នេះ នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Lively Plaza ជាន់ផ្ទាល់ដី។

សម្រាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ៖ 012 333 975 ៕