Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិ គ្រោងរៀបចំធ្វើសន្និសីទម៉ាក្រូសេដ្ឋកិច្ច និងការទទួលយកសំណើស្រាវជ្រាវ លើកទី៤ ក្នុងខែវិច្ឆិកា ក្រោមប្រធានបទ «តួនាទីរបស់​បច្ចេកទេស​ក្នុងការលើក​កម្ពស់​បរិយា​ប័ន្នហិរញ្ញវត្ថុ​នៅកម្ពុជា»

01-04-2017 20:15

(ភ្នំពេញ)៖ ធនាគារជាតិ នៃកម្ពុជា គ្រោងនឹងធ្វើការរៀបចំសន្និសីទ ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ និងការទទួលយកសំណើស្រាវជ្រាវ លើកទី៤ ក្នុងឆ្នាំ២០១៧ ក្រោមប្រធានបទ «តួនាទីរបស់បច្ចេកទេសក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា» នៅខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ ធានាគារនៃកម្ពុជា ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងទៀតថា ប្រសិនបើអ្នកជំនាញ សេដ្ឋវិទូ និងអ្នកស្រាវជ្រាវដែលមានចំណាប់អារម្មណ៍ អាចផ្ញើសំណើស្រាវជ្រាវ (Research Proposal) ភ្ជាប់ជាមួយនឹងប្រវិត្តរូបសង្ខេប (CV) មកកាន់អគ្គនាយកដ្ឋានបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា ឲ្យបានមុនថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ ធនាគារជាតិ នៃកម្ពុជា នៅខាងក្រោមនេះ៖