(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង និងឃុំគោកគង់កើត រួមជាមួយសហការី និងគណៈកម្មា ធិការបក្សភូមិ-ឃុំជាខ្លាង និងប្រធានបក្សស្រុកស្វាយអន្ទរ បានរៀបចំពិធីបញ្ចូលសមាជិកបក្សថ្មី ចំនួន៧៦នាក់ ក្នុងនោះមានស្រី៤២នាក់ (មកពីគណបក្សផ្សេងៗ) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សឃុំជាខ្លាង ស្រុកស្វាយអន្ទរ។
ការរៀបចំពិធីនេះ បានធ្វើឡើងដោយផ្តើមចេញពីការអនុវត្តន៍តាមអនុសាសន៍ដឹកនាំទាំង៥ចំណុចរបស់ លោក នេត សាវឿន លើការងារពង្រឹង និងពង្រីកសមាជិកគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះក្រុមការងារ បានឧបត្ថម្ភជូនពួកគាត់ក្នុងម្នាក់ៗទទួលបានរួមមាន អាវ-មួកគណបក្សប្រជាជន០១, នំបុ័ង០១ដើម , ទឹកសុទ្ធ ០១ដប,ប៊ី ចេង កន្លះគីឡូក្រាម ព្រមទាំងថវិកា២ម៉ឺនរៀលទៀត ។
បន្ថែមពីលើនេះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារឃុំគោកគង់កើត ស្រុកកញ្ជ្រៀច បានឧបត្ថម្ភប្រាក់ចិញ្ចឹម ចលនាគណបក្សភូមិ-ឃុំ និងបានចុះចែកតាមខ្នងផ្ទះនូវមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម សខេង ជូនស្រ្តីឆ្លងទន្លេចំនួ០៧នាក់ និងគ្រួសារសពចំនួន០៣គ្រួសារ។
ក្រៅពីនោះលោក ក៏បាននាំយកនូវអំណោយ របស់លោក នេត សាវឿន និងភរិយា រួមមានទាំងថវិកា និងសម្ភារៈ មួយចំនួនទៀតរួមមាន កន្សែងពោះគោ, ប៊ីចេង, ប្រេងកូឡា, ប្រេងការពារសត្វល្អិតខាំ និងបានឧបត្ថម្ភថវិកា សំរាប់ជួសជុលមតេយ្យ សាលា០១ខ្នងផងដែរ។
បន្ទាប់ពីការចែកអំណោយខាងលើនេះ លោក រួមជាមួយគណៈកម្មាធិការបក្សភូមិ-ឃុំ ដែលជាបេក្ខជន សំរាប់បោះឆ្នោត ឃុំ-សង្កាត់ បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលក្រីក្រលំបាកចំនួន០៥គ្រួសារ ដោយនាំយកនូវគ្រឿងឧបភោគ -បរិភោគមួយចំនួនរួមមាន ក្នង០១គ្រួសារ ទទួលបាន អង្ករ ០១បាវ ទំងន់២៥គីឡូក្រាម, ភួយ០១, មុង០១, ប៊ីចេងកន្លះកីឡូ, មី១០កញ្ចប់, អំបិល០២គីឡូ, ទឹកត្រី ០២ដប, ទឹកស៊ីអ៉ីវ០២ដប, ទឹកសុទ្ធ០២ដប, ទឹកក្រូច០២កំប៉ុង៕