Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បន្តនាំយកថវិកាមូលនិធិជាង៣០លានរៀល របស់សម្តេច ស ខេង ផ្តល់ជូនប្រជាពលរដ្ឋចំនួន១០៨គ្រួសារ

01-04-2017 17:11

(បាត់ដំបង)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជាចុះជួយស្រុកសង្កែខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ ព្រមទាំងសហការរីបានជួបសំណេះសំណាល និងធ្វើបច្ចុប្បន្នភាពបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះក្នុងឃុំទាំងបី និងបានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាលសម្តេចតែងគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំអន្លង់វិល ឃុំរកា និងឃុំអូរដំបងមួយ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ផ្តល់ថវិកាមូលនិធិមនុស្សធម៌ របស់សម្តេចក្រឡាហោម ស ខេង ដល់ស្ត្រីសម្រាលកូន និងគ្រួសារ ដែលមានសមាជិកមរណភាពចំនួន១០៨គ្រួសារ ស្មើនឹងទឹកប្រាក់ជាង៣០លានរៀល។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ នាពេលខាងមុខអោយបានគ្រប់ៗគ្នា និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព មិនត្រូវបើកបរល្មើសល្បឿនកំណត់ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ឬប្រើប្រាស់សារធាតតុញៀន ព្រោះមួយរយៈចុងក្រោយនេះ ចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងគួរបារម្ភ៕