(ភ្នំពេញ)៖ ក្នុងឱកាសទិវាចម្រើនជន្មាយុ ដែលនឹងឈានមកដល់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ និងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ប្រពៃណីជាតិខ្មែរ នឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ សហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី មហាប្រសើរ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ។

លិខិតគោរពជូនពរ របស់អុនប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា សម្តេចចៅហ្វារាំង គង់ សំអុល បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមគោរពថ្លែង ប្រកបដោយទឹកចិត្ត គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត និងកតញ្ញុកតវេទិតាធម៌ ដ៏ស្មោះស្ម័គ្របំផុត ចំពោះវីរៈភាព ឆន្ទៈមោះមុតរបស់សម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិតខ្ពស់ ក្នុងការដឹកនាំមាតុភូមិកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ការកែទម្រង់រដ្ឋស៉ីជម្រៅយ៉ាងទូលំទូលាយលើគ្រប់វិស័យ ព្រមទាំងបានជំរុញអនុវត្តប្រកបដោយជោគជ័យ នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ធានាអភិបាលកិច្ចល្អ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប»

សូមអានលិខិតគោរពជូនពរ កាកបាទក្រហមកម្ពុជា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖