(ភ្នំពេញ)៖ ក្រុមហ៊ុន Softline International ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយព័ត៌មានវិទ្យាអន្តរជាតិឈានមុខគេ បានពង្រីកវិសាលភាពនៃសេវា Cloud របស់ខ្លួន ជាមួយនឹងការណែនាំនូវ Microsoft Office 365 មកកាន់ប្រទេសកម្ពុជា។ Office 365 ត្រូវបានប្រើប្រាស់យ៉ាងសកម្ម ដោយសហគ្រាសដែលទើបងើបឡើង នៅលើពិភពលោក ហើយវានឹងផ្ដល់ជូនសហគ្រាសកម្ពុជា នូវមូលដ្ឋានដើម្បីបំពេញតាមតម្រូវកាន់តែខ្ពស់ នៅពេលសហគ្រាសទាំងនេះពង្រីកខ្លួន ទៅតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងពិធីបង្ហាញនូវកម្មវិធី Microsoft Office 365 នៅសណ្ឋាគារ Rafles Le Royal  នាថ្មីៗនេះ លោក ILya Anzhiganov អគ្គនាយកប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន Softline បានលើកឡើងថា ៖ «សហគ្រាសកម្ពុជា កំពុងបង្កើតកន្លែងធ្វើការបែបទំនើប ដែលផ្ដល់ឲ្យពួកគេនូវអត្ថប្រយោជន៍ប្រកួតប្រជែងនៅពេលពួកគេពង្រីកខ្លួន»។ «Office 365 ដែលផ្អែកលើ Cloud នឹងទ្រទ្រង់កំណើននេះ ជាមួយនឹងភាពបត់បែនរបស់ខ្លួន និងដំណើរការគ្រប់គ្រងដែលមានភាពសាមញ្ញ។ នៅពេលសហគ្រាស ធ្វើដំណើរឆ្ពោះ ទៅការិយាល័យ ដែលមានតែក្រដាស ពួកគេនឹងទទួលបាន នូវប្រតិបត្តិការ និងប្រសិទ្ធភាពកាន់តែប្រសើរ ជាមួយនឹងភាពងាយស្រួល ក្នុងការទទួលបានព័ត៌មាន ការឆ្លើយតបដែលកើនឡើង ការសម្រេចចិត្តកាន់តែឆាប់រហ័ស និងថ្លៃចំណាយរដ្ឋបាលកាន់តែទាប»។

លោក Anzhiganov បានបន្ថែមទៀតថា៖ «លក្ខណៈចល័ត ផលិតភាព និងសុវត្ថិភាពគឺជាឧត្តមភាពសំខាន់នៃដំណោះស្រាយ Cloud ដោយសារសហគ្រាស នឹងអាច មានដំណើរការលឿន និងមានសមត្ថភាពរក្សាទុកដោយពុំចាំបាច់ត្រូវការដំឡើង​បរិក្ខារនៅក្នុងការិយាល័យរបស់ពួកគេឡើយ។ ជាមួយនឹងការគ្រប់គ្រង ដែលបានពង្រឹង ឲ្យល្អប្រសើរ ពួកគេអាចវិភាគព័ត៌មានបានកាន់តែងាយស្រួល និងប្រើប្រាស់ទិន្នន័យធំដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង​ជាមួយនឹងអតិថិជន។ ម្យ៉ាងវិញទៀត Office 365 អាចដំណើរការដំណោះស្រាយ Cloud បានយ៉ាងឆាប់រហ័ស ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កក់ក្នុងការបង្កើតផ្លេតហ្វមពី Scratch ឡើយ»

លោកស្រី Lorida Leon អគ្គនាយក Microsoft ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា៖ «ដោយសារអត្រាជ្រៀតចូលនៃទូរស័ព្ទឆ្លាតវៃ (Smart phone) ក្នុងទីផ្សារកម្ពុជា មានចំនួន ៦០% លក្ខណៈរបស់ office 365 ជាច្រើនគឺស្រដៀងទៅនឹងអ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃដែរ។ លក្ខណៈនេះមានអត្ថប្រយោជន៍ដល់អាជីវកម្ម ពីព្រោះវាជួយសម្រួល ដល់លក្ខណៈចល័ត និងដំណើរការទៅមុខភ្លាមៗ។” “ផលិតភាព និងប្រសិទ្ធភាពដែលផ្ដល់លទ្ធផល ផ្ដល់ជូនសហគ្រាសនូវផលវិនិយោគដែលខ្ពស់»។

គាត់បានបន្តទៀតថា «ភាពជាដៃគូរវាងក្រុមហ៊ុនSoftlineនិង Microsoft ប្ដេជ្ញាចិត្តទ្រទ្រង់កំណើនសហគ្រាសនៅកម្ពុជា តាមរយៈសេវាល្អឥតខ្ចោះ និងផលិតផល ប្រកបដោយ ការច្នៃប្រឌិត។ ក្រុមហ៊ុន Softline មានបទពិសោធន៍ជាច្រើន ក្នុងការផ្ដល់សេវា​ដល់ក្រុមហ៊ុន និងសហគ្រាសចំនួន ៥០០ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ វត្តមានក្នុងស្រុកនេះ មានន័យថា ក្រុមហ៊ុនបានយល់ដឹង អំពីបរិយាកាសក្នុងស្រុក និងការប្រកួតប្រជែងដែលត្រូវប្រឈម ដោយក្រុមហ៊ុនក្នុងស្រុក ជាពិសេសក្នុងវិស័យសន្តិសុខ និងឯកជន»

ក្រុមហ៊ុន Softline ផ្ដោតចម្បងលើ Cloud សេវា និងការចែកចាយដំណោះស្រាយ ដែលរាប់បញ្ចូលទាំងសេវាប្រឹក្សាយោបល់ ការដំណើរការ និងការគ្រប់គ្រងរចនាសម្ព័ន្ធ IT និងបណ្ដាញ ដើម្បីទ្រទ្រង់ និងធានាចំពោះឧបករណ៍ចល័ត។ បច្ចុប្បន្ន ក្រុមហ៊ុន Softline មានការិយាល័យនៅប្រទេសឥណ្ឌា ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងកម្ពុជា ជាមួយនឹងនាយកគណនេយ្យ និងទីប្រឹក្សាមានអាជ្ញាប័ណ្ណចំនួន ៣៤នាក់ ព្រមទាំងអ្នកឯកទេសមុនលក់-ក្រោយលក់ដែលទទួលបានការបញ្ជាក់ចំនួន ២០នាក់។ ក្រុមហ៊ុន Softlineត្រូវបានរៀបចំឡើង​ដើម្បីផ្ដួចផ្ដើមប្រតិបត្តិការនៅប្រទេសថៃ និងហ្វីលីពីនក្នុងឆ្នាំនេះ និងនៅប្រទេសកូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌូនេស៊ីក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់៕