(កំពង់ស្ពឺ)៖ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការ តំណាងក្រសួងធម្មការនិងសាសនា និងក្រុមការងារ នៅព្រឹកថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៧ បានចូលរួមប្រជុំដោះស្រាយករណីវិវាទដីវត្ត លើភ្នំគីរីរម្យជាមួយមន្ដ្រីបរិស្ថាន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើនៅ អាគាធិការរដ្ឋានពុទ្ធិកសិក្សាជាតិ ក្រោមអធិបតីភាព សម្តេចព្រះវ័នរ័ត្ន ណយ ច្រឹក ព្រះអនុប្រធាន ទីមួយថេរៈសភាសង្ឃ នៃកម្ពុជា និងជាព្រះសង្ឃនាយករងទីបី នៃកម្ពុជា។
ក្នុងនោះក៏មានការចូលរួមពី ព្រះរាជាគណៈជាន់ខ្ពស់ជាច្រើន ជាមួយថេរៈសភាសង្ឃកំពូល ព្រះសង្ឃនាយក នៃកម្ពុជា រួមមានព្រះមន្រ្តីសង្ឃ ព្រះមេគណ ខេត្តកំពង់ស្ពឺ និងព្រះមន្រ្តីសង្ឃជុំវិញសាលាគណខេត្តកំពង់ស្ពឺ មន្ត្រីមន្ទីរធម្មការខេត្ត កំពង់ស្ពឺ ជាច្រើនអង្គ នាក់ផងដែរ ដើម្បីដោះស្រាយកន្លែងដីវត្តចំនួនពីរវត្ត នៅលើភ្នំគីរីរម្យ។
លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា ដោយយោងតាមសេចក្តីស្នើសុំរបស់ក្រសួងបរិស្ថាន ក្រុមការងារក្រសួងធម្មការ បានចុះពិនិត្យ និងដោះស្រាយទំនាស់ដីវត្តចំនួនលើភ្នំគីរីរម្យ។ លោករដ្ឋលេខាធិការ បន្តថាក្រសួងបរិស្ថាន បានទទូច និងប្រគល់ដីវត្តគីរីរម្យចំនួនជាង៣០ហិចតា និងវត្តមួយទៀតជាង២០ហិចតាកន្លងមក ហើយវិវាទនេះនៅបន្តមកដល់ពេលនេះ ដោយព្រៈសង្ឃ គង់នៅវត្តលើភ្នំគីរីរម្យបានទាមទាជាងរយហិកតាឯណោះ។
លោករដ្ឋលេខាដដែល បានបញ្ជាក់ថាការចុះដោះស្រាយគ្នានេះ គឺគណៈកម្មការតម្រូវឲ្យវត្តទទួលយក តាមស្នើសុំពីជំនាញបរិស្ថានជៀសវាង មានទំនាស់បន្តទៀត ហើយគណៈដោះស្រាយ និងឲ្យក្រសួងបរិស្ថានធ្វើប័ណ្ណសម្គាល់ប្រគេនវត្តទាំង២ផងដែរ។ បើតាមក្រិដ្ឋក្រមដី ដែលជារបស់អារាមជាក់ស្តែងមានមិនដល់៣០ហិចតាទេ ហើយដីដែលលើសពីចំនួននេះ គឺជាការចំណាយធនធានវត្តផ្ទាល់ទើបបាន តែករណីវិវាទដីខាងលើជាដី ស្ថិតក្នុងដែនគ្រប់គ្រងរបស់បរិស្ថានជាតិ ដែលគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគមួយ មិនជាដីត្រូវចាប់យកបាននោះទេ ដូចនេះ ចាំបាច់គួរប្រគល់ជូនក្រសួងបរិស្ថានសម្រេច និងប្រើការវិញទើបត្រឹមត្រូ ដោយក្រសួងបានប្រគេនមកវិញទាំង២វត្តជាង ៥០ហិចតាល្មម និងទទួលយកបានផងដែរ។
ជាចុងក្រោយ សម្តេចព្រះថេរៈសភាសង្ឃសម្រេច តាមសំណើរ របស់ក្រសួងបរិស្ថានតែម្តង៕