(ភ្នំពេញ)៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងដើម្បីអបអរសាទរការទទួលបានពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០១៧ របស់បុរី ប៉េង ហួត គឺរាល់អតិថិជនដែលជាវគេហដ្ឋាន ចាប់ពីថ្ងៃនេះរហូតដំណាច់ខែមេសា ឆ្នាំ២០១៧ លោកអ្នកអាចទទួលបានផលចំណេញរហូត១៨,០០០ដុល្លារ សម្រាប់ការវិនិយោគជាមួយបុរី ប៉េង ហួត។
បុរី ប៉េង ហួត មានលក់ជាប្រភេទផ្ទះ ខុនដូ និងវីឡាជាច្រើនម៉ូតដូចជា វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ ហ្សបហោស៍ និង ផ្ទះល្វែង ដែលទទួលបានការគាំទ្រពីអតិថិជន ទៅលើគុណភាពពរឹងមាំនៃសំណង់ រចនាបថ សោភណ្ឌភាព ធ្វើអោយបុរី ប៉េង ហួត ពង្រីកខ្លួនបានរហូតដល់ជាង២០គម្រោងនាពេលបច្ចុប្បន្ននេះ។ គ្រប់គម្រោងទាំងអស់ ស្ថិតក្នុងតំបន់ទីប្រជុំជន ប្រមូលផ្តុំដោយ ផ្សារ សាលារៀន មន្ទីរពេទ្យ ធនាគារ ព្រមទាំងរៀបចំឡើងយ៉ាងពិសេសជាមួយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក រួមទាំងប្រព័ន្ធសុវត្ថិភាពខ្ពស់ ជូនដល់អតិថិជនដែលរស់នៅក្នុងបុរី ប៉េង ហួត ផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៧ បុរី ប៉េង ហួត នៅតែអាចរក្សាបានពានរង្វាន់ធំប្រចាំឆ្នាំ គឺពានរង្វាន់”ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” និង ពានរង្វាន់ ៣ ផ្សេងទៀត។ ក្រៅពីនេះទៀត បុរី ប៉េង ហួត ក៏ទទួលបានពានរង្វាន់ជាក្រុមហ៊ុនអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីIAIR AWARD នៅទីក្រុងហុងកុងផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015906789, Email: [email protected]ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!