(កណ្តាល)៖ នៅថ្ងៃទីសៅរ៍ទី០១​ ខែមេសានេះ​ នៅឃុំព្រែកទំលាប់​ ស្រុកលើកដែក​ ខេត្តកណ្តាល លោក ហេង រតនា បានជួបសំណេះសំណាល ជាមួយតំណាងគ្រួសារបក្ស នៃគណបក្សប្រជាជនចំនួន១៧៨៦គ្រួសារបក្ស។​

លោកបញ្ជាក់ទៀតថា នេះជាពេលវេលាដ៍សំខាន់ ក្នុងការលើកទឹកចិត្តសមាជិកបក្សទាំងអស់ ឲ្យកាន់តែមានស្មារតីរឹងមាំនិងមុឺងម៉ាត់ក្នុងការអនុវត្តន៍កាត្វកិច្ចរបស់ខ្លួនគាំទ្រ និងការពារគណបក្ស ដើម្បីធានាបាននូវសេចកី្តសុខសន្តិភាពនិងការអភិវឌ្ឍន៍សង្គមជាតិ។​

លោកបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថី្មនឹងមកដល់ឆាប់ៗនេះ​ ក៏ជាពេលវេលាចែករំលែកនូវបុណ្យកុសល ដល់អ្នកមានគុណទាំងឡាយដែលបានចូលរួមចំណែក ក្នុងបុព្វហេតុសន្តិភាព និងបានកសាងភាពសុខដុមនីយកម្មសង្គមជាតិឡើងវិញ ដែលជាសមិទិ្ធផលនិងស្នាដៃដឹកនាំ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៕