(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី២, លោក ឧញ៉ា ទំ សារុត ប្រធានគណកម្មាធិការ ប្រចាំសង្កាត់ស្ទឹងមានជ័យទី២, លោកស្រី ទាវ ធីតា ជាអគ្គនាយិកា ស្ថានីយ៍ទូរទស្សន៍ យូខេ ធីវី បានចុះសំណេះសំណាល ជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងសមាជិកគណបក្សប្រជាជនកម្ពុជា ព្រែកទាល់១ និងភូមិព្រែកទាល់២ ប្រមាណជា១០០នាក់។
ពិធីចុះសំណេះសំណាលនេះ បានធ្វើឡើង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសចុះសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ និងសមាជិកគណបក្សប្រជាជនកម្ពុជាព្រែកទាល់១ និងភូមិព្រែកទាល់២ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានចូលរួមចែកអំណោយ និងជូនថវិកាដល់សមាជិកប្រមាណជា១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល៕