(ភ្នំពេញ)៖ ទស្សនិកជនជាទីគោរពនៅកម្ពុជា បើនិយាយពីមន្ទីរពេទ្យគន្ធបុប្ផា ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ពិតជាបានស្គាល់យ៉ាងច្បាស់ថា មន្ទីរពេទ្យនេះជាមន្ទីរពេទ្យ ដែលព្យាបាលឥតគិតថ្លៃ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ តែប្រជាពលរដ្ឋខ្មែរភាគច្រើន បូករួមទាំងអ្នកដែលឧស្សាហ៍យកកូនមកព្យាបាល នៅមន្ទីរពេទ្យនេះផងដែរ ពួកគេមិនដែលបានស្គាល់អ្នកបង្កើតមន្ទីរពេទ្យនេះឡើង និងបានប្រឹងប្រែងស្វែងរកថវិកា មកទ្រទ្រង់ដំណើរការមន្ទីរពេទ្យ និងសម្រាប់ព្យាបាលកុមារកម្ពុជានោះឡើយ។
លោក Beat Richner គឺជាបុរសជនជាតិស្វីស ដែលបានលះបង់កម្លាំងកាយចិត្ត ស្ទើរពាក់កណ្តាលជីវិតរបស់លោក ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា។ ជាបន្តទៅនេះអង្គភាពព័ត៌មាន Fresh News សូមលើកយកប្រវត្តិសង្ខេបរបស់លោក ប៊ីត រិចន័រ និងប្រវត្តិនៃការកកើតមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងកិច្ចខិតខំរបស់លោក ប៊ីត រិចន័រ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា ជូនទស្សនិកជនបានជ្រាបដូចតទៅ៖