(កំពង់ចាម)៖ បន្ទាប់ពីការចុះសំណេះសំណាល ជាមួយប្រធាន-អនុប្រធានបក្ស ជិតមួយសប្ដាហ៍ក្នុងស្រុកជើងព្រៃ ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃនេះ របស់លោកម៉ា ឈឿន ប្រធានមូលដ្ឋានចុះជួយស្រុកជើងព្រៃ បានបង្ហាញពីការគាំទ្រខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ លើគោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ និងសកម្មភាព របស់គណបក្សប្រជាជនកម្ពុជា ដែលមានចំនួន១៣ចំនុចសំខាន់ៗ ពិេសស គឺកំណត់តម្លៃអគ្គិសនីទាបបំផុតរហូតដល់ទៅ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ។
ប្រជាពលរដ្ឋនៅទីនោះ បានសម្ដែងនូវការសប្បាយរីករាយពេញចិត្ដយ៉ាងខ្លាំង នៅពេលដែលតម្លៃតបណ្ដាញអគ្គិសនី បានធ្លាក់ទាបរហូតដល់ទៅ៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលតម្លៃមិនដល់៥០០រយរៀលផងនោះ ដែលធ្វើឲ្យពួកគាត់យល់ថា វាជាវិធានការមួយដ៏ល្អបំផុតក្នុងការជួយសម្រាលការចំណាយក្នុងបន្ទុកគ្រួសារមួយផ្នែកធំហើយរបស់ពួកគាត់ ដោយពីមុន តម្លៃភ្លើងជិត៨០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងឯណោះ ដែលជាហេតុធ្វើឲ្យពួកគាត់សាទរ និងថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេច តេជោ ហ៊ុនសែន ដែលតែងតែយកចិត្ដទុកដាក់ រិៈរកគ្រប់មធ្យោបាយ ដើម្បីជួយសម្រាលទុក្ខលំបាក របស់ប្រជាជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ព្រមជាមួយគ្នានោះ លោកនាយឧត្ដមសេនីយ៍ម៉ា ឈឿន បានថ្លែងផងដែរ «យើងខ្ញុំនេះក៏សប្បាយចិត្ដខ្លាំងណាស់ ដែលឃើញប្រជាពលរដ្ឋ រីករាយសប្បាយចិត្ដសាទរ និងគោលនយោបាយ អភិវឌ្ឍរឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា ចំនួន១៣ចំនុចសំខាន់ៗនេះហើយក្នុងនាមជាតំណាងគណបក្សប្រជាជនកម្ពុជា និងបន្ដខិតខំប្រឹងប្រែង បម្រើការពារប្រជាពលរដ្ឋ ទៅតាមតម្រូវការរស់នៅ ដោយធ្វើយ៉ាងណាឲ្យមានភាពរីកចម្រើន និងសុខសុវត្ថិភាព មិនថាប្រជាជននៅទីនេះ និងទូទាំងប្រទេសនោះទេ បើមានចំនុចខ្វះខាតអ្វីមួយអាចស្នើមកបានគ្រប់ពេលវេលា»។
លោកបន្ដថា ហើយសម្រាប់តម្លៃភ្លើង ឬបណ្ដាញអគ្គិសនីចុះថោកនេះ គឺរហូតដល់ទៅ ៤.៨០រយរៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បើសិនជាប្រើប្រាស់មិនលើស១០គីឡូក្នុងមួយខែ ហើយបើប្រជាពលរដ្ឋ ប្រើប្រាស់មិនលើសពី៥០គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ តម្លៃត្រឹមតែ៦.១០រៀលតែប៉ុណ្ណោះ រួមជាមួយនឹងគោលនយោបាយសំខាន់ៗទៀត គឺ ឃុំ សង្កាត់ ទទួលបានធនធានហិរញ្ញវត្ថុមិនតិចជាង ២.៨% នៃចំណូលចរន្ដថវិកាជាតិប្រចាំឆ្នាំ ហើយអត្រានេះនឹងត្រូវបង្កើនបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍឃុំ សង្កាត់, ខិតខំកាត់បន្ថយ អត្រាការប្រាក់ ក្នុងវិស័យហិរញ្ញវត្ថុ ឲ្យស្ថិតនៅក្នុងកម្រិត សមរម្យ និងពង្រីកកិច្ចការពារ ប្រជាជនក្រីក្រ ដែលជាខ្ចីប្រាក់ ពីស្ថាប័ន មីក្រូហិរញ្ញវត្ថុ, ប្រជាពលរដ្ឋ ដែលគ្មានដីធ្លីរស់នៅ និងផ្ដល់ដីសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលតាមរយៈ ការអនុវត្ដកម្មវិធីសម្បទានដីសង្គមកិច្ច, អភិវឌ្ឍប្រព័ន្ធទឹកស្រោចស្រពដំណាំ ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ និងគោលនយោបាយមួយចំនួនទៀត។
គួររលឹកថា ប្រជាពលរដ្ឋ ដែលរស់នៅចំនួន១០ ក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម មានចំនួនប្រជាជនសរុប៩៨,៤៥៨នាក់ ស្រីចំនួន៥១,០៨៩ នាក់ ហើយឃុំទាំង១០នោះរួមមាន៖ ឃុំព្រៃចារ, សូទិព្វ, ផ្ដៅជុំ, ខ្នុរដំបង, ស្រម៉រ, ស្ដើងជ័យ, ត្រពាំងគរ, ព្រីងជ្រុំ, សំពងជ័យ, និងគោករៀង៕