(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លាយ(គ.ប.ផ.ក) និងលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្កាល បានដឹកនាំមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក និងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ចុះបង្ក្រាបទីតាំងសិប្បកម្មផលិតថ្នាំលាបសក់ និងគ្រឿងសំអាងក្លែងក្លាយ ចំនួន២ទីតាំង ស្ថិតក្នុងខេត្តកណ្តាល និងទីតាំងមួយទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ។
ការចុះបង្ក្រាបនោះមានការចូលរួមពីកម្លាំងជំនាញក្រសួងសុខាភិបាល កម្លាំងជំនាញវិទ្យាស្ថានស្តង់ដាកម្ពុជា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ។
បន្ទាប់ពីបានចុះត្រួតពិនិត្យ ដោយរកឃើញថាថ្នាំលាបសក់ និងគ្រឿងសំអាង មិនមានការសុំច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានជាតិគីមីប៉ះពាល់ ដល់សុខភាព សរុប៣ទីតាំងចំនួនប្រហែល ៣០,០០០គីទ្បូក្រាម ស្មើនឹង៣០តោន។ លេខាធិការដ្ឋាន នៃ គ.ប.ផ.ក និងសមត្ថកិច្ចចម្រុះ កំពុងកសាងសំណុំរឿង និងចាត់វិធានការបន្តតាមច្បាប់៕