(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង សម្រេចពន្យារពេលដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៦ ព្រមទាំងលើកលែងទោសទណ្ឌនានា ក្នុងការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ពោល៣០ថ្ងៃទៀត។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក អគ្គនាយកដ្ឋានពន្ធដារ នឹងផ្ដល់ជារបាយការណ៍សវនកម្មឯករាជ្យ ពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ផងដែរ៕
សូមអានសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដូចខាងក្រោម៖