(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំឮកដល់មន្ត្រីថ្នាក់ក្រោម សូមកុំលេងល្បែងស៊ីសង ព្រោះ និងផ្ទុយច្បាប់ ហើយគួរងាក​មក​យកចិត្តទុកដាក់ផ្សប់ផ្សាយឲ្យទូលំទូលាយ ដើម្បីបង្កើនការលេងល្បែងប្រជាប្រីយរបស់ជាតិយើង ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ​ខាងមុខ។

លោក ជា ពិសី បានលើកឡើងថា «សូមកុំខឹងគោវាយរទេះ» ប្រសិនបើខឹងប៉ូលិស ឫប៉េអឹម «ខឹងតែប៉ូលីស ប៉េអឹមបានហើយ» តែសូមបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ហើយបើខឹងចៅសង្កាត់-មេភូមិ «ខឹងតែចៅសង្កាត់-មេភូមិបានហើយ «តែសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។

ការរំឮកបែបនេះត្រូវបានលោក ជា ពិសី លើកឡើងក្នុងឱកាសបើកកិច្ចប្រជុំ ដើម្បីសំណេះសំណាល និងផ្ដល់អង្ករចំនួន១២តោន ដែលជាអំណោយ​របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនដល់មន្ត្រី អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទាំង៧ ក្នុងមូលដ្ឋានរបស់ខណ្ឌ នារសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧នេះ ស្ថិតក្នុងអាគារA សាលាខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខណ្ឌ លីរ៉ូ ហ្សាម៉ី នាយករដ្ឋបាលលោក សន សោភ័ណ្ឌ និងប្រធាន-អនុប្រធាន​និងលោក-លោកស្រីជាប្រធាន-អនុប្រធានការិយាល័យចំណុះជុំនាញជំវិញខណ្ឌ អធិការរងខណ្ឌ-មេបញ្ជាការរងអាវុធហត្ថខណ្ឌ រួមនិងកម្លាំសណ្ដាប់ធ្នាប់ខណ្ឌ ជាមួយអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់ទាំង៧ ក្នុងមូលដ្ឋានរបស់ខណ្ឌ ព្រមទាំងក្រុមយុជន ស.ស.យ.ក និងយុវជន អ.ម.ត ខណ្ឌ-សង្កាត់ ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំខាងលើនេះ លោក ជា ពិសី បានថ្លែងថា ឲ្យតែយើងមានសន្តិភាព គឺយើងមានការអភិវឌ្ឍន៍ហើយ ដោយទាមទាឲ្យមានការសាមគ្គី ព្រោះការបែកបាក់សាមគ្គីបណ្ដាលឲ្យយើងស្លាប់«ពោលការសាមគ្គីពេលហូបចុកផឹកស៊ីអាចបណ្ដាលឲ្យយើងស្លាប់» ផ្ទុយទៅវិញ «ការសាមគ្គីបំពេញ​ភារកិច្ចអាចឲ្យយើងរស់ និងជោគជ័យ» ហើយសូមកុំលេងល្បែងស៊ីសង ព្រោះនិងផ្ទុយច្បាប់ ហើយគួរងាកមកយកចិត្តទុកដាក់ផ្សប់ផ្សាយ​ឲ្យទូលំ​ទូលាយ ដើម្បីបង្កើនការលេងល្បែងប្រជាប្រីយ៍របស់ជាតិយើង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

បន្ថែមពីនេះលោក ជា ពិសី បានថ្លែងទៀតថា អំណោយដែលផ្ដល់ជូនរួមមាន៖សង្កាត់ទួលសង្កែទី១-ទទួលបានចំនួន២តោន សង្កាត់ទួលសង្កែទី២-១តោនកន្លះ សង្កាត់ឫស្សីកែវ-២តោន សង្កាត់គីឡូម៉ែត្រលេខ៦-២តោន សង្កាត់ច្រាំងចំរេះទី១-១តោនកន្លះ សង្កាត់ច្រាំងចំរេះទី២-១តោនកន្លះ សរុប១២តោន ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះតាមមូលដ្ឋាន ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរឡើយ ឲ្យតែជាប្រជាពលរដ្ឋ រស់នៅលើទឹកដីកម្ពុជា។

លោក ជា ពិសី បានថ្លែងទៀតថា «សូមប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ត្រូវនាំ​គ្នាទៅបោះឆ្នោតឲ្យបាន​គ្រប់ៗគ្នាផង ហើយត្រូវសម្រេចចិត្តបោះជ្រើសរើស ឲ្យបានច្បាស់លាស់ ជៀសវាង​ការវិលត្រឡប់​ទៅរកសង្គ្រាមវិញ ហើយបោះដើម្បីយើង​ទទួលបានទាំងការអភិវឌ្ឍន៍ និងទទួលបាននូវសុខសន្តិភាព ស្ថិរភាព ពីមួយថ្ងៃទៅមួយ​ថ្ងៃ ដែលស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន»

ជាមួយគ្នានោះ លោក ជា ពិសី ក៏បានឆ្លៀតឱកាស ប្រគល់ធុងបាស់ចំនួន១ឈុត«មួយកម្លេ»ជូន​ដល់កងទ័ពថ្មើជើងការពារសមរ​ភូមិមុខ​ខេត្តព្រះវិហារ ដើម្បីចាក់កំសាន្ដនារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ៕