(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានចេញ សេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផល ក្នុងជំនួបរវាង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោក អ៉ីហ្គ័រ ម៉ូហ្គូឡូ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការខាងលើ បានបង្ហាញឲ្យឃើញពីលទ្ធផលមួយចំនួន នៅក្នុងជំនួបនោះរួមមាន៖
១៖ កម្ពុជា-រុស្ស៊ី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗចំនួន ៨បន្ថែមទៀតក្នុងពេល បើកកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នាអំឡុងខែកក្កដា ឬ សីហា ឆ្នាំ២០១៧នេះ។
២៖ កម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ច សហប្រតិបត្តិផ្នែកថាមពល នុយក្លេអ៊ែរក្នុងទិសដៅ សន្តិភាព រួចរាល់ហើយ ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញថាមពលនុយក្លេអ៊ែរនេះ គឺជារឿងដ៏សំខាន់មួយ។
៣៖ កម្ពុជាស្នើឲ្យរុស្ស៊ី ជួយកែលំអរមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ឲ្យកាន់តែល្អប្រសើរទាំងបច្ចេកទេសព្យាបាល និងបរិក្ខាពេទ្យ ដើម្បីរំលឹកពីចំណងមិត្តភាពដ៏ល្អប្រសើររវាងខ្មែរ-រុស្ស៊ី កាលពីអតីតកាល៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖