Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅស្រុកបាកាន

31-03-2017 17:17

(ពោធិ៍សាត់)៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរសហការជាមួយ នគរបាលប៉ុស្តិ៍រំលេច បានចុះស្រាវជ្រាវឈាន​ដល់ការបង្រ្កាប​ជាក់ស្ដែង ករណីជួញដូគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន២នាក់ រួមនឹងវត្ថុតាង។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១៖១៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចប្រឡាយ ស្ថិតក្នុងភូមិកោះខ្នាយ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ យឿង សាំង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឈ្មោះ សឿម រស្មី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្ថុតាងដកហូតបាន រួមមានម្សៅក្រាមព័ណ៌សថ្លា សង្ស័យសារធាតុញៀន ១កញ្ចប់ធំ ៣កញ្ចប់តូច ទូរស័ព្ទដៃ៣គ្រឿង
លុយ៥ពាន់រៀល ម៉ូតូ០១គ្រឿង ម៉ាកWave ព័ណ៌ក្រហម គ្មានស្លាកលេខ។

ចំពោះមុខសញ្ញានេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវ រកបក្ខពួកបន្ថែម និងកសាងសំណុំរឿងតាមនិតិវិធី៕