(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា នៅថ្ងៃទី១-២ ខែមេសា ឆ្នាំ២០១៧នេះ កម្ពុជានឹងបាតុភូតធម្មជាតិចំនួន០៣ទៀត រួមមាន៖ កំណួចខ្យល់មកពីសមុទ្រចិនខាងត្បូង ជ្រលងសម្ពោធខ្ពស់ខ្សោយ និងការបំភាយកំដៅចេញពីសំបកផែនដី។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅពេលដែលបាតុភូតធម្មជាតិចំនួន០៣ បានជួបនប្រសព្វគ្នា នឹងធ្វើឲ្យបណ្តាខេត្តមួយចំនួន នៅទូទាំងប្រទេសរងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
បើតាមសេចក្តីជូនដំណឹង រាជធានី-ខេត្តជាច្រើននឹងទទួលបាតុធម្មជាតិមួយនេះទាំងព្រឹក រសៀល និងពេលយប់។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពអាក្រក់នេះ នឹងចាប់ផ្តើមធូរស្រាលឡើងវិញ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ប៉ុន្តែបន្តនៅមានភ្លៀងរាយប៉ាយក្នុងអំឡុង២-៣ថ្ងៃបន្ថែមទៀត។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស មានការប្រុងប្រយ័ត្នចំពោះ បាតុភូត លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់នេះ ឲ្យបានខ្ពស់បំផុត ជាពិសេសតំបន់ និងខេត្តដែលមានរៀបរាប់ខាងលើនេះ៕