(កំពង់ចាម)៖ លោក ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ថវិកាសម្រាប់ដំណើរកម្សាន្ដ របស់សាស្ដ្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ទៅខេត្តព្រះសីហនុ។
ជាមួយនឹងការថ្លែងអំណរគុណនេះ សាស្ដ្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ សូមធ្វើការប្ដេជ្ញាចិត្តចូលរួមចំណែកខិតខំបន្ដរក្សាសន្ដិភាព និងរាល់សមិទ្ធិផលនៃការអភិវឌ្ឍន៍របស់សម្ដេចតេជោ ឲ្យបានស្ថិតស្ថេរគង់វង្ស ព្រមទាំងប្រឆាំងដាច់ខាតរាល់ជនអគតិទាំងឡាយណា ដែលមានគំនិតចង់បំផ្លាញសន្ដិភាព និងការអភិវឌ្ឍន៍។
បន្ថែមពីនេះពួកគាត់បេជ្ញានឹងបន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃអាណត្តិក្រោយៗទៀត ហើយចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងពិធីសម្ភោធអគារសិក្សាថ្មីមួយខ្នងកម្ពស់៣ជាន់ ដែលមាន១៨បន្ទប់ និងអគារទីចាត់ការមួយខ្នង នៃវិទ្យាល័យតេជោ ហ៊ុន សែន បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕