(ភ្នំពេញ)៖ លក្ខខណ្ឌងាយៗ សម្រាប់សំបុត្រឡានក្រុង GANZBERG ដំណឹងល្អសម្រាប់ អ្នកមករៀន ឬធ្វើការនៅភ្នំពេញ ដែលត្រូវទៅលេងផ្ទះក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ នឹងអាចមកយកសំបុត្រឡានក្រុងទៅស្រុកកំណើត​បានដោយឥតគិតថ្លៃនៅស្តង់ GANZBERG ៥ទីតាំងផ្សេងៗ គ្នារួមមាន៖ កោះពេជ្រ, ស្ថានីយ៍ទូរទស្សន៍ CTN ស្ថានីយ៌ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្តាតចាស់ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីថ្ងៃទី៨ មេសា ម៉ោង ៨ព្រឹក រហូតដល់អស់សំបុត្រ។

លោក អ៊ឹង សៀកឡេង ប្រធានរៀបចំកម្មវិធី GANZBERG UBER BUS និយាយថា៖ « សម្រាប់មនុស្សម្នាក់ អាចមកយកសំបុត្រឡានក្រុងបានតែ ១ប៉ុណ្ណោះ ពីស្តង់ GANZBERG UBER BUS ដោយមានលក្ខខណ្ឌ៣ ដូចជា៖

*សំបុត្រមិនអាចទិញ-លក់ ឬបង្វែរឲ្យអ្នកផ្សេង

*ត្រូវយកអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួន (ច្បាប់ដើម) ដើម្បីបានសំបុត្រ

*បើខ្វះ ឬខុសលេខអត្តសញ្ញាណប័ណ្ណ ឬ កោសលុបនោះ មិនអនុញ្ញាតអោយឡើងរថយន្ត

ឡានក្រុងទាំង១០០គ្រឿង ដែលត្រៀមចេញដំណើរក្នុងឱកាសចូលឆ្នាំខ្មែរនៅម៉ោង៩ព្រឹក ថ្ងៃទី១២ មេសានេះ នឹងធ្វើដំណើរទៅ ១៥ខេត្តក្រុង ដូចជា៖

*សៀមរាប

*បាត់ដំបង

* ព្រះសីហនុ

*កំពត

*កំពង់ស្ពឺ

*កំពង់ធំ

*ពោធិ៍សាត់

*កំពង់ឆ្នាំង

*បន្ទាយមានជ័យ

*កំពង់ចាម

*ត្បូងឃ្មុំ

*តាកែវ

*ក្រចេះ

*ស្វាយរៀង

*ព្រៃវែង

រកឯណាបាន!កាន់តែអត្តសញ្ញាណប័ណ្ណទៅស្តង់ GANZBERG UBER BUS សល់លុយឡានក្រុងទៅស្រុកហើយ កុំឲ្យខកឱកាសជិះឡានក្រុងFree សប្បាយៗនេះ ទាំងអស់គ្នាណា៎ ត្រៀមខ្លួនទៅយកសំបុត្រទាំងអស់គ្នា៕