(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ បានទទួលជួប លោក ឆិន ចាងហ្សី (H.E.MR. Chen Changzhi) អនុប្រធានសភាតំណាងប្រជាជនចិន នៅវិមានរដ្ឋសភា។
លោក ឆិន ចាងហ្សី ពេលនេះ កំពុងដឹកនាំគណៈប្រតិភូមួយចំនួន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងសភាប្រទេសទាំងពីរ ក៏ដូចជារឹតចំណងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរផងដែរ៕