(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៣គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង រថយន្ដធុនធំ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក, និងមិនប្រកាន់ស្ដាំលើក។
សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣១២លើក បណ្ដាលឲ្យមនុស្សស្លាប់១៦២នាក់ របួសធ្ងន់ចំនួន២៩៧នាក់ និងរងរបួសស្រាល១៦០ចំនួននាក់៕