(ភ្នំពេញ)៖ ផ្សាយផ្ទាល់ (Live) ! សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ផ្សាយនៅម៉ោង៧៖០០នាទីយប់, ( លោក លឹម ជាវុត្ថា, លោក វ៉ាន់ សារ៉ាយ, លោក ប៉ា ជេដ្ឋា, កញ្ញា សំ ស្រីនីត និងកញ្ញា ឆេង សូរិយា រាយការណ៍ព័ត៌មានទាំងនេះ)!
** ព័ត៌មានជាតិ (Cambodia News)
១៖ ក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសថា សមាជវិសាមញ្ញជ្រើសតាំងប្រធាន និងអនុប្រធានរបស់គណបក្សសង្រ្គោះជាតិ គឺបំពាននឹងលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់គណបក្ស
២៖ តុលាការសម្រេចផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ ពន្ធនាគារ ១ឆ្នាំ ៨ខែ ពិន័យ ១០លានរៀល និងសងសំណង ១០០រៀល
៣៖ ក្រសួងមហាផ្ទៃ បដិសេធចំពោះការមូលបង្កាច់របស់នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចោទរាជរដ្ឋាភិបាលកម្ពុជាថា កំពុងយាយីគណបក្សសង្គ្រោះជាតិ
៤៖ ឯកអគ្គរដ្ឋទូតអាមេរិក នឹងបំពេញទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេសមីនរបស់ស៉ីម៉ាក់ ខេត្តកំពង់ឆ្នាំង ថ្ងៃស្អែកនេះ, រំពឹងថានឹងពិភាក្សាបញ្ហាបំណុលរបស់កម្ពុជា
៥៖ ប្រជាពលរដ្ឋខ្មែរចាត់ទុកលោក Beat Richner ជាទេវតាជួយសង្រ្គោះកុមារ និងជូនពរឲ្យឆាប់ជាពីជំងឺ !
៦៖ ១១ឆ្នាំមុន លោក សម រង្ស៊ី សរសេរលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន រឿងចោទប្រកាន់ថានៅពីក្រោយករណីបោកគ្រាប់បែក នៅមុខរដ្ឋសភាចាស់
៧៖ ក្រសួងមហាផ្ទៃបញ្ជាក់ថា ក្រសួងគ្មានសិទ្ធិបញ្ជាឲ្យគណបក្សសង្រ្គោះជាតិធ្វើនេះធ្វើនោះទេ មានភារកិច្ចតាមដានថា តើគណបក្សធ្វើតាមច្បាប់លក្ខន្តិកៈ ឬអត់
៨៖ ក្រសួងយុត្តិធម៌ កំពុងពិនិត្យលើសំណើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតជិត៤០០នាក់ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី
** ព័ត៌មានអន្តរជាតិ (World News)
១៖ លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង នឹងទៅជួបពិភាក្សាការងារជាមួយ លោក ដូណាល់ ត្រាំ ដល់សហរដ្ឋអាមេរិក នៅសប្តាហ៍ទី១ មេសា ខាងមុខនេះ
២៖ បទវិភាគអន្តរជាតិ៖ ហេតុអ្វីបានជាកំពូលមហាអំណាចសហរដ្ឋអាមេរិក ចិន រុស្ស៊ី មិនអាចបញ្ឈប់មីស៊ីលកូរ៉េខាងជើង?