(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤៖០៨នាទីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ រៀបចំសន្និសីទកាសែតដ៏សំខាន់មួយ ជុំវិញការធ្វើសមាជខុសលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសថា ការធ្វើសមាជវិសាមញ្ញរបស់គណបក្ស សង្រ្គោះជាតិ ជ្រើសតាំងប្រធានថ្មី និងអនុប្រធានថ្មីទាំង៣រូប របស់គណបក្ស សង្រ្គោះជាតិគឺ ខុសទៅនឹងប្រការ៤៧ ទាំងប្រការ៤៧ចាស់ ទាំងប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់ គណបក្សសង្រ្គោះជាតិដែលជាច្បាប់កំពូល របស់គណបក្សនេះ។
នៅក្នុងសន្និសិទកាសែត លោក ប៊ុន ហុន បញ្ជាក់ថា ក្រសួងមហាផ្ទៃគ្មានសិទ្ធិបញ្ជាឲ្យគណបក្សធ្វើនេះធ្វើនោះទេ មានភារកិច្ចតាមដានថា តើគណបក្សធ្វើតាមច្បាប់លក្ខន្តិកៈ ឬអត់។ ក្រសួងមហាផ្ទៃគ្មានសិទ្ធិលូកលាន់ថា តើអ្នកណាជាប្រធាន និងអនុប្រធាននោះទេ សំខាន់ធ្វើតាមច្បាប់លក្ខន្តិកៈរបស់គណបក្ស។
សូមទស្សនាវិដេអូទាំងស្រុងអំពីការធ្វើសន្និសីទកាសែត៖