(ភ្នំពេញ)៖ ការប្រកាសទទួលពាក្យស្នើរសុំថវិកា ជាផ្លូវការ របស់មូលនិធិគំនិត ថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ(IAP) ពីសំណាក់ក្រុមហ៊ុនឯកជន ជាជំនួយរបស់រដ្ឋាភិបាលប្រទេសស៊ុយអែតចាប់ពីខែមីនា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះបានមកដល់ហើយ។
មូលនិធិគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ បានបង្កើតឡើងសម្រាប់គាំទ្រថវិកា និងបច្ចេកទេស ដល់ក្រុមហ៊ុនឯកជនមួយចំនួន ដែលមានគំនិតអាជីវកម្មថ្មីៗ ដែលអាចដោះស្រាយបញ្ហាសង្គម (ពិសេសនារី និងយុវជន) បរិស្ថាន ដោយធានាបានប្រាក់ចំណេញ សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន ហើយកម្មវិធីគំនិតថ្មីៗសម្រាប់ កាត់បន្ថយភាពក្រីក្រ ឧបត្តម្ភថវិកាដោយ ភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិប្រទេសស៊ុយអែត (Sida)គ្រប់គ្រង និងអនុវត្តន៌ដោយអង្គការអភិវឌ្ឃន៌ហូឡង់ អេស អិន វី (SNV) សហការជាមួយ BoP Innovation Center និងInclusive Business Sweden។
ក្រុមហ៊ុនឯកជនជាច្រើន បានបង្ហាញអំពីសក្តានុពល និងប្រសិទ្ធិភាពនៃការផ្លាស់ប្តូរ ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណេញ និងលទ្ធភាពទទួលបានតម្រូវការជាក់ស្តែងជាមូលដ្ឋាន ។ ប្រជាជនជាងបួនពាន់លាននាក់ លើពិភពលោក រស់នៅដោយមានប្រាក់ចំណូលតិចជាង៨ដុល្លារ ក្នុងមួយថ្ងៃ ដែលមានអំណាចទីផ្សារ ជាសកលសរុបរហូតដល់៥ពាន់លានដុល្លារ ដោយនេះគឺជាឱកាសទីផ្សាររបស់ក្រុមហ៊ុន ក្នុងការបង្កើតអាជីវកម្មថ្មីដែលមានបញ្ជូលប្រជាជនមានប្រាក់ចំណូលទាបទាំងនោះ ដោយពួកគេអាចជាប្រភពនៃកំលាំងពលកម្ម ការផ្គត់ផ្គង់ ការចែកចាយ និងជាអតិថិជន ។
សកម្មភាពផ្ដួចផ្ដើមទាំងនេះ បានធ្វើឲ្យមានផលប៉ះពាល់ជាវិជ្ជមានលើជីវភាពរស់នៅរបស់ប្រជាជន ដែលមានប្រាក់ចំណូលទាប ដែលគំនិតផ្តួចផ្តើមថ្មីៗរបស់សហគ្រិនមួយចំនួន ដើម្បីជួយដោះស្រាយ បញ្ហាសង្គម និងបរិស្ថាន តាមរយៈការបញ្ជូលប្រជាជន ដែលមានប្រាក់ចំណូលទាប ជាផ្នែកមួយសំខាន់ទៅក្នុងខ្សែសង្វាក់ផលិតកម្ម មិនសូវបានលើកទឹកចិត្ត ដោយមានការប្រឈមខ្ពស់ ផ្នែកថវិកាសម្រាប់អនុវត្តន៌ផែនការ ។ ដូច្នេះបេសកកម្មរបស់គម្រោងគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ គឺជួយកាត់បន្ថយបញ្ហាប្រឈមដល់សហគ្រិនទាំងឡាយណាដែលមានគំនិតអាជីវកម្ម បំរើផលប្រយោជន៌ដល់ប្រជាជនដែលមានប្រាក់ចំណូលទាបទាំងនោះ ។
មូលនិធិគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រផ្តល់ ថវិកា រហូតដល់២០០,០០០ អឺរូ និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស ដល់ការអនុវត្តន៌ផែនការអាជីវកម្ម ដែលបានជ្រើសរើស នឹងដែលទាក់ទងនឹងវិស័យ កសិកម្ម អគ្គីសនី ទឹកស្អាត/អនាម័យ និងបច្ចេកវិជ្ជាព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជា អេត្យូពី យូហ្គាន់ដា និងហ្សំបៀរ ។
មូលនិធិគំនិតថ្មីៗសម្រាប់កាត់បន្ថយភាពក្រីក្រ បានប្រកាសជាផ្លូវការ អំពីការទទួលពាក្យស្នើរសុំ លើកទី ១ ពីបណ្តាក្រុមហ៊ុនឯកជន ដែលមានគំនិតអាជីវកម្មទាក់ទងនឹងវិស័យមួយ ក្នុងចំណោមវិស័យអាទិភាពទាំងបួនខាងលើ ចាប់ពីថ្ងៃទី ២៤ ខែមីនា រហូតដល់ថ្ងៃទី ២៤ ខែ កក្កដាឆ្នាំ២០១៧ តាមរយៈគេហទំព៏រ www.innovationsagainstpoverty.org៕